អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​អេង​ ឆៃអ៊ាង​៖ ​ការ​វាយ​ប្រហារ​គ្នា​តាម​បណ្តាញ​សង្គ​ម​នៃ​អតីត​បក្ស​ប្រឆាំង​ មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ​

សំឡេង ១៣:០៩
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ​។​
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ​។​ @RFI
ដោយ៖ វ៉ា សំណព្វ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ក្រុមអ្នកគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី​ បាន​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​បុក ​​និង​​ធ្វីតធ័រ ​​ធ្វើ​​ជា​​ទី​លាន​នៃ​ការ​វាយ​ប្រហារ ​ចោទ​ប្រកាន់ ​និង​លាបពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​។​ ក្នុង​នោះ ​កូន​ស្រី​ច្បង​របស់​លោក ​កឹម ​សុខា ​គឺ​កញ្ញា ​កឹម ​មនោវិទ្យា​ ក៏​បាន​ចេញ​មក​រិះគន់​ក្រុម​គាំទ្រ​លោក ​សម​ រង្ស៊ី ​ដែល​បាន​ចោទ​ប្រកាន់​និង​លាបពណ៌​មក​លើ​លោក​ កឹម​ សុខា ​ថា ​ជា​អាយ៉ង​របស់​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​ បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម​ សុខា ​បាន​ប្តឹង​ទាស់​នឹង​ការ​បញ្ជូន​រឿង​ទៅ​ជំ​នុំ​ជម្រះ​។ ​បន្ថែម​លើនេះ​ កញ្ញា​បាន​ប្តេជ្ញា​ថា ​នឹង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​តស៊ូ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​នេះ​។​ ប៉ុន្តែ​យ៉ាង​ណាក្តី ​លោក​ អេង ​ឆៃអ៊ាង​ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​បាន​ចាត់​ទុក ​ការ​វាយ​ប្រហារ​គ្នា​ក្នុង​​​បណ្តាញ​សង្គ​ម​នេះ​ថា ​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ ​ហើយ​ថា ​វា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​បុគ្គល​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ