លោក ប៉ែន បូណា៖ វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៤៦
ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី ០១ ខែ កុមៈ នេះ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកចំនួន០៩រូប សម្រាប់អាណត្តិថ្មី អាណត្តិទី៦ ដោយមានការចូលរួមពីសមាជិក សមាជិកាចូលរួម១៦៤នាក់។ ក្នុងនោះ លោក ប៉ែន បូណា អតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ហើយបច្ចុប្បន្ន គឺជានិពន្ធនាយកទូរទស្សន៍ PNN ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានក្លិបក្នុងអាណត្តិទី៦ ហើយត្រូវជាអាណត្តិទី២របស់លោកដែលមានរយៈពេល៤ឆ្នាំបន្តទៅមុខទៀត។ នៅក្នុងអាណត្តិថ្មី លោក ប៉ែន បូណា នឹងបន្តបេសកម្មចំនួនបួនរបស់ក្លិប ជាពិសេសការជំរុញឲ្យអ្នកសារព័ត៌មានកម្ពុជាទាំងអស់ រួមគ្នាដើម្បីការពារនិងលើកស្ទួយវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ សម្រាប់លោក ប៉ែន បូណា វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។