ភ្ញៀវប្រចាំថ្ងៃ

លោកតឹក វណ្ណារ៉ា៖ គ្រប់​គណបក្ស​នយោបាយ​គួរ​តែ​មាន​គោល​នយោបាយ​ផ្តោត​លើ​គ្រួសារ​កសិករ​ខ្នាត​តូច

សំឡេង ១២:៤៧
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​យប់​នេះ​ គឺ​លោក តឹក វណ្ណារ៉ា នាយក​ប្រតិ​បត្តិ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា។ ក្នុង​កិច្ច​សម្ភាស​នេះ​ លោក​តឹក វណ្ណារ៉ា បាន​លើក​ឡើង​ថា​ ខណៈ​ពេល​ ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ជិត​មក​ដល់ ​លោក​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មាន​គោល​នយោបាយ​ផ្តោត​លើ​គ្រួសារ​កសិករ​ខ្នាត​តូច ហើយ​គួរ​ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​ឃុំ និង​ការ​វិនិយោគ​ឃុំ​ឲ្យ​មាន​ភាព​រស់រវើក ដើម្បី​ជំរុញ​ដល់​គ្រួសារ​កសិករខ្នាត​តូច​ ធ្វើ​ឲ្យ​គាន់​មាន​លទ្ធភាព និង​សមត្ថ​ភាព​ធ្វើ​កសិកម្ម​។ លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​នេះ​ ​ចំណូល​បាន​ពីកសិកម្ម​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ហេតុ​នេះ​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​រត់​ទៅ​រក​ការ​ងារ​ធ្វើ​​នៅ​ក្រៅ​ប្រទេស​។