ភ្ញៀវប្រចាំថ្ងៃ
លោក ថោង ខុន៖ យប់ឆ្លងឆ្នាំ ភ្ញៀវទេសចរណ៍កើនឡើងទ្វេដងនៅគ្រប់គោលដៅទាំងអស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោករដ្ឋមន្រ្តីទេសចរណ៍ ថោង ខុន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២ទៅ៧ម៉ឺននាក់ បានចូលរួមអបអរសាទរឆ្លងឆ្នាំថ្មីនៅតាមបណ្តាខេត្តគោលដៅមួយចំនួន ពិសេសនៅខេត្តសៀមរាបដែលមានប្រជាជនកើនឡើងដល់ទៅជាង១០ម៉ឺននាក់។ បើតាមលោករដ្ឋមន្រ្តី ប្រជាពលរដ្ឋកម្ពុជាសាមញ្ញម្នាក់ បានចំណាយថវិការយ៉ាងតិច២០ម៉ឺនរៀល រឺស្មើនឹង៥០ដុល្លាសហរដ្ឋអាមេរិកនៅយប់ឆ្លងឆ្នាំ។