ភ្ញៀវប្រចាំថ្ងៃ
លោក ហ៊ុន ស៊ាងហាក់៖ រយៈពេល៣ឆ្នាំនៃការឃ្លាំមើល «សេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិលពីរទៀត បានចេញផ្សាយរបាយការណ៍ឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី ១៨ កក្កដា។ ជាលទ្ធផល របាយការណ៍បានរកឃើញថា «លំហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាននៅកម្ពុជា នៅតែបន្តរងការឹតត្បិត។ ជាពិសេសនៅអំឡុងពេលនៃការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ ២០១៨។ តើហេតុអ្វី?