អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ចក់ សុភាព៖ CCHR​ នឹង​មិន​កែរ​ប្រែ​របាយ​ការណ៍​របស់​ខ្លួន​នោះ​ទេ​

សំឡេង ១២:៤២
លោកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ។ ​
លោកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ។ ​ @RFI/Somnop
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​នេះ​​គឺ​​លោក​ស្រី​ ចក់ សុភាព​ នាយិការ​​ប្រតិបត្តិ​​នៃ​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា ​(CCHR) ​។ ​កាល​ពី ​ថ្ងៃទី ​៣ ​មិនា ​ឆ្នាំ​២០១៦​ ម្សិល​​ម៉ិ​ញ​​នេះ ​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា ​(CCHR) ​បាន​ចេញ​​របាយការណ៍​​មួយ​​កំរាស់​​៣០​​ទំព័រ ​ស្តីពី ​កំណត់​ត្រា​​សង្ខេប​​លើ​​ទិដ្ឋភាព​​ទូទៅ​​នៃ​​ស្ថានភាព​​សិទ្ធិ​​បច្ចេកវិទ្យា​​ក្នុង​ប្រទេស​​កម្ពុជា​​។ ​នៅ​ក្នុង​​របាយការណ៍​​នេះ ​បាន​បង្ហាញ​​ពី​ការកើន​ឡើង​​នៃ​​ចំនួន​​អ្នក​ប្រើប្រាស់​​អ៊ី​ន​ធឺ​ណែ​ត​​​នៅ​​កម្ពុជា ក៏​ប៉ុន្តែ​​របាយការណ៍​​ក៏​បាន​​កត់​សំគាល់​​ពី​​ការ​ចាប់ខ្លួន​ និង​​ចោទ​ប្រកាន់​​ទៅ​​លើ​​​សកម្មជន ​និង​​អ្នក​នយោបាយ ​ដោយ​សារ​តែ​ការ​បញ្ចេញមតិ​​លើ​​បណ្តាញ​​អ៊ី​ន​ធឺ​ណែ​ត​​នេះ​ដែរ​​។​ ​ជា​​របាយការណ៍ ​ដែល​​ត្រូវ​បាន​​ច្រានចោល​​ដោយ​​មន្ត្រី​រដ្ឋាភិបាល។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ