អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សម រង្ស៊ី៖ បេសកម្មរបស់ខ្ញុំគឺត្រួសត្រាយផ្លូវ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៨​

សំឡេង ១៣:៥៧
លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ដោយ៖ វ៉ា សំណព្វ
២០ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ ​គឺ​លោក សម រង្ស៊ី ​ប្រធាន​​គណ​បក្ស​សង្រ្គោះ​​ជាតិ។​លោក​ សម រង្ស៊ី ​ដែល​​កំពុង​​បន្ត​​រស់​​នៅ​​ដោយ​​និរទេស​​ខ្លួន​​ឯង​​នៅ​​ក្រៅ​​ប្រទេស​ ​​(ហ្វីលី​ពីន​)​បាន​​ដឹក​នាំ​​កិច្ច​​ប្រជុំ​​សមា​ជិក​​គណៈកម្មា​ធិការ​​អចិន្ត្រៃយ៍​​គណបក្ស​​នៅ​​ក្រៅ​​ប្រទេស​​ជា​​លើក​​ទី​​១​​កាល​​ពី​​ថ្ងៃ​ទី​​១៦​​មិនា​​ឆ្នាំ​​២០១៦​។​​ កិច្ច​​ប្រជុំ​​ដើម្បី​​រៀបចំ​​យុទ្ធ​សាស្រ្ត​​របស់​​គណបក្ស​​ក្នុង​​ការ​​ចូល​​រួម​​ការ​​បោះ​ឆ្នោត​​ឃុំ​​សង្កាត់​​នៅ​​ឆ្នាំ​​២០១៧ ​​ជា​​ពិសេស​​គឺ​​ដើម្បី​​ត្រៀម​​រៀប​ចំ​​សន្និ​បាត​​ក្រុម​​ប្រឹក្សា​​ជាតិ​​របស់​​គណបក្ស​​នៅ​​ថ្ងៃ​ទី​​២៦​​មិនា​​ឆ្នាំ​​២០១៦​​នេះ​។ ​​នៅ​​ក្នុង​​បទសម្ភាសន៍​​ជា​មួយ​​វិទ្យុ​បា​រាំង​​អន្តរជាតិ​​នៅ​​រាត្រី​នេះ ​​លោក ​​សម ​រង្ស៊ី ​​បាន​​ថ្លែង​​ថា ​​បេសកម្ម​​របស់​​លោក ​​គឺ​​ត្រួស​​ត្រាយ​​ផ្លូវ​​របស់​​កម្ពុជា ​​ឆ្ពោះ​​ទៅ​​កាន់​​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​​ឆ្នាំ​​២០១៨​​ខាង​​មុខ​​នេះ។​​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ