លោក ហង្ស ពុទ្ធា៖ នឹងប្រើគោលការណ៍ច្បាប់និងបច្ចេកទេសរើសអគ្គលេខាធិការ គជប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក ហង្ស ពុទ្ធា បានលើកឡើងពីតួនាទីជាសមាជិកទី៩របស់លោកថា ជាតួនាទីដ៏សំខាន់មួយ ក្នុងការចូលរួមសម្រេចចិត្តលើការជ្រើសរើសអគ្គលេខាធិការ គ.ជ.ប ថ្មីនៅពេលនេះ។ តែលោក ហង្ស ពុទ្ធា បានអំពាវនាវឲ្យគ្រប់មជ្ឈដ្ឋាននិងអ្នកនយោបាយទូទៅ ជឿជាក់លើការងាររបស់លោក។ លោកហង្ស ពុទ្ធា បានបញ្ជាក់ច្បាស់ថា នឹងធ្វើការសម្រេចចិត្តមួយដោយផ្អែកលើគោលការណ៍ច្បាប់ និងបច្ចេកទេស ជាជាងគិតគូរពីស្ថានភាពនយោបាយ។