ភ្ញៀវប្រចាំថ្ងៃ

លោក ញឹម វណ្ណដា៖ ស្ថានភាពទឹកជំនន់នៅកម្ពុជានឹងធ្ងន់ធ្ងរ បើព្យុះ សុនកា មិនបន្ថយឥទ្ធិពល

លោក ញឹម វណ្ណដា (រូបខាងឆ្វេង) ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោក ញឹម វណ្ណដា (រូបខាងឆ្វេង) ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​​អន្តរជាតិ ​RFI​ នៅ​ពេល​នេះ ​គឺ​​លោក​​ទេសរដ្ឋមន្ត្រី ​ញឹម ​វណ្ណដា ​អនុប្រធាន​​ទី១​នៃ​​គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​។​ ​ឆ្លើយតប​​នឹង​​ស្ថានភាព​​​ទឹកជំនន់​​​ដោយ​​​ទឹកភ្លៀង ​ដែល​​កំពុង​មាន​​ឥទ្ធិពល​​មក​លើ​ខេត្ត​ក្រុង​​មួយ​ចំនួន​នៅ​​​ប្រទេស​​​កម្ពុជា គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​នឹងជួបប្រជុំ​គ្នា​​នៅក្នុង​ខេត្ត​​កំពង់ធំ​ ​នា​ថ្ងៃទី ២៧ កក្កដា ដើម្បី​ពិនិត្យ​​និង​​វាយតម្លៃ​​លើ​​ស្ថានភាព​​ទឹកជំនន់​​និង​​ផល​ប៉ះពាល់​​​​នានា។​ ប៉ុន្តែ​ជាបឋម​នេះ លោក​ទេសរដ្ឋមន្ត្រី​ ញឹម វណ្ណដា បាន​ឲ្យ​ដឹងថា មិន​ទាន់​មាន​​របាយ​ការណ៍​​​ពី​​​អ្នក​ស្លាប់បាត់​បង់​ជីវិត​​នោះទេ។យ៉ាង​ណាក៏ដោយ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ស្ថានភាព​ទឹកជំនន់​នេះ អាច​នឹង​​ធ្ងន់ធ្ងរ បើ​ព្យុះ​ទី៨ឈ្មោះ សុន​កា មិន​បន្ថយឥទ្ធិពល​នៅ២ថ្ងៃ​បន្ទាប់​ទេនោះ។