ភ្ញៀវប្រចាំថ្ងៃ

លោក ​លឺ ឡាយស្រេង​៖ ​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រី​ដែល​ផុត​អាណត្តិ ​គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សងសឹក​​នៅ​កម្ពុជា

សំឡេង ១១:៤៤
លោកព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​។​
លោកព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​។​ @facebook

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច។លោក លឺ ឡាយស្រេង នៅ​ថ្ងៃទី ១៥ កក្កដា នេះ​បាន​ផ្ញើលិខិត​ចំហ​ពីរ​ដាច់ពីគ្នា មួយ​ផ្ញើ​ទៅកាន់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មួយទៀត​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ កម្មវត្ថុ​នៃ​លិខិត​ចំហ​ទាំងពីរ​នេះ គឺ​សុំ​ឲ្យ​គណបក្សធំៗដែលមាន​កៅអីអង្គុយ​នៅក្នុង​រដ្ឋសភា​ទាំងពីរ​រៀបចំ​បង្កើត​ច្បាប់​ថ្មី ស្តីពី ការការពារ​នាយករ​ដ្ឋ​មន្ត្រី​គ្រប់រូប​ដែល​ផុត​អាណត្តិ។ វា​ជា​ដំណឹង​ភ្ញាក់ផ្អើល ប៉ុន្តែ​សម្រាប់​លោក​ព្រឹទ្ធាចារ្យ​ថា នេះ​គឺជា​ផ្លូវ​តែមួយគត់ ដើម្បី​បញ្ចប់​វប្បធម៌​ចាស់ “ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ជម្រុញ​ឲ្យ​អ្នកនយោបាយ​ជើងចាស់​មកពី​គណបក្ស​រាជានិយម​រូបនេះ បាន​ស្នើឡើង​បែបនេះ។