កម្ពជា

ពលរដ្ឋ​ជិត​១០០​សហគមន៍​ឡើង​មក​ភ្នំពេញ​ជួបជុំ​ដាក់​ញត្តិ​រក​ដំណោះ​ស្រាយ​ដីធ្លី​

@siv channa

ពលរដ្ឋ​មកពី​សហគមន៍​ជិត១០០នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដាល​ខេត្ត​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៥តុលា​នេះ បំណង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួកគាត់ ក្នុងឱកាស​ទិវា​សិទ្ធ​លំនៅដ្ឋាន​ពិភពលោក​។ ពលរដ្ឋ​ជាច្រើន​រយ​នាក់​ដែល​បាន​ឡើងមក​ភ្នំពេញ​សុទ្ធតែ​​អះអាងថា ពួកគាត់​គឺជាជន​រងគ្រោះ​ពី​ការរំលោភ​បំពាន​ដីធ្លី​ពី​ក្រុមហ៊ុន​ដោយ​គ្មាន​ទទួលបាន​សំណង​ជាមួយនិង​ការបណ្ដេញចេញ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី  សាលា​រាជធានី​ភ្នំពេញ និង ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​គោលដៅ​ដែល​ពលរដ្ឋ​មកពី​សហគមន៍​នានា​​មាន​បំណង​​យក​ញត្តិ​ទៅ​ប្រគល់ជូន​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ​រក​ដំណោះស្រាយ​ជូន​ពួកគាត់។ ខ្លឹមសារ​តែមួយ​ដែលមាន​ចារ​នៅក្នុង​ញត្តិ​ត្រូវបាន​តំណាង​សហគមន៍​ដាក់​ទៅកាន់​រដ្ឋសភា​មុនគេ។

ញត្តិ​នោះបាន​ស​សេរ​ថា«ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ច្រើនជាង១០ភាគរយ​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ហើយ​កំពុង​រស់នៅក្នុង​តំបន់​ក្រីក្រ​ជាមួយ​ជីវភាព​លំបាក់។ ហើយ​ការជម្លៀស​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ក្រោម​ហេតុផល​ដើម្បី​ការអភិវឌ្ឍ កែលម្អ​សោភ័ណភាព​ទីក្រុង ការ​រៀ​ចំ​សណ្ដាប់​ធ្នាប់ សន្តិសុខ និង សុវត្ថិភាព​សង្គម»។ ដូច្នេះ​នៅក្នុង​ឱកាស​ទិវា​សិទ្ធ​លំនៅស្ថាន​នេះ នេសហគមន៍​ស្នើ​ទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ធ្វើការ​អភិវឌ្ឍន៍​គឺ​សម្រាប់​ទាំងអស់គ្នា និង​បញ្ឈប់​នូវ​ការបណ្ដេញចេញ​ដោយ​បង្ខំ ការប្រើប្រាស់​អំពើ​ហឹ​ង្សា​លើ​ប្រជាពលរដ្ឋ​និង​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ គាប​ស​ង្គ​ត់​ប្រជាពលរដ្ឋ។

ទោះយ៉ាងណា​ការដាក់​ញត្តិ​សម្រេច​បញ្ចប់​ត្រឹម​រដ្ឋសភា​ដោយសារតែ​ស្ថាប័ន​ពាក់ព័ន្ធ​បបញ្ជូន​តំណាង​របស់ខ្លួន​មក​ទទួល​ញត្តិ។ ហើយ​ម្យ៉ាងទៀត​ក៏​ដោយសារ​កម្លាំង​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ជិត​ជាមួយនិង​ការបិទផ្លូវ​ជុំវិញ​រដ្ឋសភា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ហែ​ញត្តិ​ចេញ​ដោយ​ស្ថិត​ក្រោម​លេស​ថា រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក ឆាន់ មុន្នី តំណាង​ពលរដ្ឋ​មកពី ស្រុក​ប​វិល ខេត្តបាត់ដំបង ដែល​បាន​យក​ញត្តិ​ទៅ​ដាក់​ដោយផ្ទាល់​នៅ​គណៈកម្មការ​ទី១នៃ​រដ្ឋសភា​ឲ្យ​ដឹងថា គណៈកម្មការ​សភា​បាន​ទទួលយក​ញត្តិ​ហើយ​តែ​នៅ​មិនទាន់បាន​ការឆ្លើយតប​ដោយសារ​អវត្តមាន​លោក អេង ឆៃ​អៀង ដែលជា​ប្រធាន។ តំណាង​ពលរដ្ឋ​ដដែល អះអាងថា សហគមន៍​របស់គាត់​មា​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ស្រុក​ប​វិល។ 

ពលរដ្ឋ​រងគ្រោះ​ដោយផ្ទាល់​មកពី​សហគម​ន៍​ឡ​ពាង​និង​សហគមន៍​ដទៃទៀត និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា គាត់​មិន​ទទួលបាន​សំណង​អ្វី​ទាំង​អស់ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ ។ ស្ថានភាព​របស់គាត់​កំពុង​ប្រឈម​ក៏ដូចជា​អ្នកភូមិ​ដទៃទៀត​កំពុង​ប្រទះ​គឺ​ខ្វះខាត​ដី​ធ្វើស្រែ ជាប់​បំពុល​ធនាគារ កង្វះ​ការហូបចុក និង ការ​ធ្វើចំណាកស្រុក​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI