ភ្ញៀវប្រចាំថ្ងៃ
ទន្តបណ្ឌិត យ៉ាំ សូលីតា៖ «ការផ្តល់សិទ្ធិដល់ទន្តគិលានុបដ្ឋាក បើកបន្ទប់ថែទាំមាត់ ធ្មេញ អាចនឹងធ្វើឲ្យវិស័យទន្តសាស្ត្រធ្លាក់ចុះ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៧:១៤
បន្ទាប់ពីមានការតវ៉ាជាសាធារណៈ កាលពីដើមសប្តាហ៍នេះទៅរដ្ឋាភិបាល ឲ្យមានការកែប្រែច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលច្បាប់នេះអនុញ្ញាតឲ្យជំនួយការពេទ្យធ្មេញបើកបន្ទប់ថែទាំមាត់ ធ្មេញ បាននោះ មកទល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយ។ ទន្តបណ្ឌិត យ៉ាំ សូលីតា ប្រធានសមាគមទន្តពេទ្យកម្ពុជា ថ្លែងប្រាប់វិទ្យុបារាំងRFIថា ទន្តគិលានុបដ្ឋាកដែលមានការសិក្សារយៈពេល៣ឆ្នាំនោះ ពុំមាន សមត្ថភាពគ្រប់គ្រាន់ ដែលនឹងអាចជួយលើកស្ទួយវិស័យទន្តសាស្ត្រឲ្យរីកចម្រើនបានទេ។