អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អរគុណ​!​ សន្តិភាព​ គឺ​ជា​សារ​នយោបាយ​សំខាន់​នៅ​ថ្ងៃ​រំលឹក​ខួប​ទិវាជ័យជំនះ ​០៧​ មករា​ ឆ្នាំ​នេះ​

លោក ហ៊ុន សែន ប្រធាន និងលោក ហេង សំរិន ប្រធានកិត្តយសនៃគណបក្សប្រជាជនកម្ពុជា​ ថ្ងៃទី២៨ មិថុនា ២០១៥។
លោក ហ៊ុន សែន ប្រធាន និងលោក ហេង សំរិន ប្រធានកិត្តយសនៃគណបក្សប្រជាជនកម្ពុជា​ ថ្ងៃទី២៨ មិថុនា ២០១៥។
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

តាម​គំរោង ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំ​ណាច ​គ្រោង​នឹង​រៀបចំ​ធ្វើ​មហា​មិទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៤១ ​ទិវា​ជ័យជំនះ ​៧ ​មករា ​ឆ្នាំ​២០២០​នេះ ​ដោយ​មាន​អ្នក​ចូល​រួម​១០​ម៉ឺន​នាក់​។ ​បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ «​អរគុណ​! ​សន្តិភាព​» ​គឺ​ជា​សារ​នយោបាយ​សំខាន់​នៅ​ថ្ងៃ​រំលឹក​ខួប​៤១​ឆ្នាំ ​ទិវា​ជ័យជំនះ ​០៧ ​មករា ​ឆ្នាំ​នេះ។​ 

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ នឹង​មិន​មាន​ការ​កែ​ប្រែ​ឡើយ​ចំពោះ​គម្រោង​នៃ​ការ​ធ្វើ​មហា​មិទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវ​រីយ៍​ទិវា​ជ័យ​ជំនះ ​០៧​ មករា​ ឆ្នាំ ​១៩៧៩​-​០៧ ​មករា​ ឆ្នាំ​ ២០២០​ នៅ​​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ​​​ដោយ​​មាន​​អ្នក​​ចូលរួម​១០​ម៉ឺន​នាក់​។ ​ការ​ប្រារព្ធ​មហា​មិទ្ទិញ​អបអរ​សាទរ​ទិវា​ជ័យ​ជំនះ ​០៧​ មករា ​ឆ្នាំ ​២០២០​ នេះ ​គឺ​ជា​លើក​ទី​៤១​ឆ្នាំ​ហើយ​។​

លោក ​សុខ ​ឥសាន ​សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្ន​ក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ​ជា​រៀង​រាល់​ឆ្នាំ ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​រំលឹក​ខួប​អនុស្សាវរីយ៍​នេះ ​មិន​ដែល​ខកខាន​ឡើយ ​ចាប់​តាំង​ពី​ឆ្នាំ ​១៩៧៩​មក​។ ​បើ​តាម​លោក ​សុខ​ ឥសាន​ បើ​ទោះបី​ជា​ខួប​លើកទី​៤១​ឆ្នាំ​នេះ ​មិន​ត្រូវ​នឹង​លក្ខខ័ណ្ឌ​នៃ​ការ​រៀបចំ​ធ្វើ​ឲ្យ​ធំ ​ឬ ​អធិក​អធម​ដូច​ឆ្នាំ​មុន​ក្តី ​តែ​ពិធី​នៅ​ឆ្នាំ​នេះ ​ក៏​នឹង​មាន​អ្នក​ចូល​រួម​មិន​ក្រោម​១០​ម៉ឺននា​​ក់​នោះ​ទេ​។​ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ​សារ​សំខាន់​នៅ​ក្នុ​ង​ថ្ងៃ​រំលឹក​ខួប​អនុស្សាវ​រីយ៍​ទិវា​ជ័យ​ជំនះ​ ០៧​ មករា​ ឆ្នាំ ​២០២០​នេះ ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​នៅ​សប្តាហ៍​ក្រោ​យនេះ ​គឺ ​«​អរគុណ​! ​សន្តិភាព​»​។ ​«​អរគុណ​! ​សន្តិភាព​»​ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន សែន​ បាន​បំផុស​ឲ្យ​ស្ថាប័នរដ្ឋ ​និង​អ្នក​គាំទ្រ ​សរសេរ​បិទ​នៅ​តាម​អង្គភាព​រៀងៗ​ខ្លួន ​ចាប់​តាំង​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ​ឆ្នាំ ​២០២០​ រួច​មក​។ ​បើ​តាម​លោក ​សុខ ​ឥសាន ​បើ​គ្មាន​ថ្ងៃរំដោះ ០​៧ ​មករា ​ឆ្នាំ ​១៩៧៩​ ទេ ​ក៏​គ្មាន​ថ្ងៃនេះដែ​រ​។

​ទោះ​ជា​យ៉ាង​ណា​ក្តី ​ទិវា​ជ័យជំនះ​ ០៧​ មករា​ ឆ្នាំ ​១៩៧៩ ​នៅតែ​ជា​ប្រធាន​បទ​នៃកា​​រ​ជជែកវែ​ក​ញែក ​ឬ​ប​​កស្រាយ​ទៅលើ​អត្ថន័យ​ផ្សេងៗ​គ្នា​។ ​នៅ​ម្ខាង​នៃ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ​បាន​ចាត់​ទុក​ថ្ងៃ ​០៧ ​មករា​ ឆ្នាំ ​១៩៧៩​ ថា ​គឺជា​ថ្ងៃ​វាយ​រំដោះប្រជាជន​​កម្ពុ​ជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ ដោយ​មាន​ការ​គាំទ្រ​ពី​កង​ទ័ព​ប្រជាជន​វៀតណាម​។ ​ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត ​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង ​បាន​ចាត់​ទុក ​ថ្ងៃ ​០៧ ​មករា​ ឆ្នាំ ​១៩៧៩ ​ថា ​គឺ​ជា​ថ្ងៃ​ដែល​កង​ទ័ព​វៀតណាម ​បាន​ចូលម​ក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ​ហើយ​ថា​ ថ្ងៃទី ​២៣ ​តុលា ​ឆ្នាំ ​១៩៩១​ ដែល​ជា​ថ្ងៃ​នៃ​ការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ទៅវិញ​ទេ ​ជា​ថ្ងៃ​ដែល​គួ​ចង​ចាំ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ