កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ​ទុក​​ពេល​០៦​ខែ​ឲ្យ​គណបក្ស​​សិទ្ធិ​​មនុស្ស ​បញ្ជូន​ឈ្មោះ​សមាស​ភាព​ថ្នាក់​ដឹកនាំ​គណបក្ស ​ទៅ​ក្រសួង​មហាផ្ទៃ​

លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា
លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា RFI/Ly Meng Hour

លោក​ឧបនាយករដ្ឋ​មន្ត្រី ​ស ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី ​២២​ វិច្ឆិកា​ ម្សិល​មិញ​នេះ ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​ដើម្បី​ពន្យា​ពេល​៦​ខែ​ ក្នុង​ការ​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ​ស្រប​តាម​បទប្បញ្ញត្តិមាត្រា ​២៦ ​(ថ្មី) ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបា​យ​។ ​គណបក្ស​នេះ ​មាន​រយៈ​ពេល​៦​ខែ​ទៀត ​ចាប់​ពី​ថ្ងៃជូន​ដំណឹង​នេះ ​រហូត​ដល់​ខែ ​មិថុនា ​ឆ្នាំ​ ២០២​០​។ ​ក៏​ប៉ុន្តែ​មហាជន​មួយ​ចំនួន​បាន​ដាក់​ជា​សំណួរ​ថា ​តើ​គណបក្ស​សិទ្ធិ​មនុស្ស​រស់​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​គណបក្ស​នេះ ​បាន​ស្នើ​សុំរំលាយ​ខ្លួន​ឯង​រួច​ទៅ​ហើយ​នោះ​?​ ហើយ​ថា​តើ​ គណបក្ស​នេះ​ នឹង​មក​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឬ?​

ផ្សាយពាណិជ្ជកម្ម

​ជុំវិញ​សំណួរ​នេះ ​លោក​ សឺន ​ស៊ូប៊ែរ ​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​ក៏​បាន​បង្ហាញ​ការ​ងឿង​ឆ្ងល់​ដូចគ្នា​នេះ​ដែរ​។ ​ក៏​ប៉ុន្តែ​លោក​​ ប្រាក់​​ សំអឿន​​ អគ្គនាយក​​​រដ្ឋបាល​​​នៃក្រសួង​​មហាផ្ទៃ ​បាន​​បញ្ជាក់​​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​ RFI ថា ​គណបក្ស​នេះ ​នៅ​មិន​ទាន់​បំពេញ​លក្ខខ័ណ្ឌ​ត្រឹម​ត្រូវ​ដើម្បី​រំលាយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ​។ ​ដោយ​ឡែក​ជុំវិញ​ការ​ស្នើ​សុំ​ពន្យា​ពេល​៦​ខែនេះ​ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំរ​បស់​អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស​ តែ​ប៉ុណ្ណោះ​។

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ សឺន ស៊ូប៊ែរ​ និង​លោក​ ប្រាក់​ សំអឿន​៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI