កម្ពុជា

លោក​ ហ៊ុន ​សែន ​បង្កើនវោហា​សាស្ត្រ​សង្គ្រាម​ នៅ​ពេល​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​វៀតណាម ​ជ្រៃធំ​-​ឡុងប៊ិញ ​កាល​ពី​ថ្ងៃទី ​២៤ ​មេសា ​ឆ្នាំ​២០១៧​។​
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​វៀតណាម ​ជ្រៃធំ​-​ឡុងប៊ិញ ​កាល​ពី​ថ្ងៃទី ​២៤ ​មេសា ​ឆ្នាំ​២០១៧​។​ @Facebook

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​​ថ្ងៃទី​២៤​មេសា​​នេះ ​បាន​​បន្ត​​ប្រើប្រាស់​​វោហា​សាស្ត្រ​​សង្គ្រាម​​​នៅ​មុន​​ពេល​ដែល​​ប្រទេស​កម្ពុជា​​រៀបចំ​​ការ​បោះឆ្នោត​​នៅ​ពេល​​ខាង​មុខ​។ ​លោក ​ហ៊ុន ​សែន ​​បាន​​ចោទ​​ជា​​សំណួរ​ត្រង់ៗ​ថា ​តើ​​ប្រជាពលរដ្ឋ​​ចង់​បាន​​ការ​អភិវឌ្ឍន៍ ​សន្តិភាព ​ឬ​​ការ​ជីក​​លេនដ្ឋាន​​បាញ់​​គ្នា​​ដូច​​អតីត​កាល​? ​ការ​លើក​ឡើង​​របស់​លោក​​នាយករដ្ឋមន្ត្រី ​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​​ពិធី​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើប្រាស់​​នូវ​​ស្ពាន​​មិត្តភាព​​កម្ពុជា​-​វៀតណាម ​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ ​នៅ​​ចំពោះ​មុខ​​នាយករដ្ឋ​មន្ត្រី​​វៀតណាម ​លោក ​ង្វៀន សួន​ហ្វ៊ុ​ក ​ដែល​​កំពុង​​បំពេញ​​ទស្សន​កិច្ច​​រយៈពេល​៣​ថ្ងៃ​​នៅ​​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះមុខ​សម​ភាគី​វៀតណាម, នៅ​ថ្ងៃទី២៤មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​បន្ត​ប្រើប្រាស់​វោហា​សាស្ត្រ​សង្គ្រាម​ដោយ​ចោទ​ជា​សំណួរត្រង់ៗថា “តើ​ប្រជាជន​យើង ចង់​ធ្វើការ​ផ្លាស់ប្តូរ​ទំនិញ និង​វិស័យ​ទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​ផ្លូវ​ដឹកជញ្ជូន ឬក៏​ត្រូវ​ការជីក​លេន​ដ្ឋា​ន​ដើម្បី​បាញ់​គ្នា​ដូច​ពី​អតីតកាល”? “នេះ គឺជា​ការជ្រើសរើស​រប​ស់​ប្រជាជន​នៅពេល​ខាងមុខ។

 
ការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ មិន​ចំពោះ​ក្រុម​ណាមួយ​នោះ​ទេ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា “នៅពេល​ខាងមុខនេះ ពិតណាស់ មាន​អ្នក​ដែល​ចង់បាន​សន្តិភាព និង​រក្សា​សន្តិភាព ដើម្បី​ធានា​ការអភិវឌ្ឍន៍ តែ​ក៏មាន​អ្នកខ្លះ ចង់បាន​នូវ​ជម្លោះ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ប្រទេសជិតខាង​ផងដែរ។

សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា នឹង​បាន​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម​ ជ្រៃ​ធំ-ឡុង​ប៊ិ​ញ នៅ​ថ្ងៃទី២៤មេសា​នេះ និង​ខណៈពេលដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ខែមិថុនា​ខាងមុខ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​និង​ជា​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​លើក​ឡើ​ថា ការបង្កើន​ការប្រើប្រាស់​នូវ​វោហា​សាស្ត្រ​ពី​សង្គ្រាម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​បង្ករ​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ប៉ុន្តែ​លោក​បាន​លើកឡើងថា លទ្ធភាព​​នៃ​ការផ្ទុះ​សង្គ្រាម នឹងមិន​អាចទៅរួច​នោះទេ ប្រសិនបើ​ករណី​ដែល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI