អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ​កែ ​សុវណ្ណរតន៍៖​ មជ្ឈ​មណ្ឌល​ជន​អនា​ថា ​ត្រូវ​ល្អ​ប្រសើរ​ជាង​ផ្លូវ​ថ្នល់​

សំឡេង ១១:៣២
លោកស្រី​ កែ សុវណ្ណរតន៍ ប្រធាន​គណៈកម្មការទី៨​របស់រដ្ឋសភា
លោកស្រី​ កែ សុវណ្ណរតន៍ ប្រធាន​គណៈកម្មការទី៨​របស់រដ្ឋសភា
ដោយ៖ អ៊ឹម រចនា
១៦ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ លោក​ស្រី កែ សុវណ្ណរតន៍ តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​។ នៅ​រសៀល​ថ្ងៃ​ស្អែក លោក​ស្រី កែ សុវណ្ណរតន៍ នឹង​​ចុះ​ទៅ​ពិនិត្យ​ស្វែង​យល់​ពី​ស្ថានភាព នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ពោធិ៍សែន​ជ័យ​ព្រៃ​ស្ពឺ​។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ គឺ​ដើម្បី​ឲ្យ​ច្បាស់​ថា ជន​អនាថា​ដែល​អាជ្ញាធរ​ចាប់​យក​ទៅ​កែ​ប្រែ​នោះ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​គ្រប់​គ្រាន់​ នៅ​មជ្ឈមណ្ឌល។ បើ​តាម​តំណាង​រាស្ត្រ​ស្ដ្រី​រូប​នេះ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជន​អនាថា គឺ​ត្រូវ​តែ​ល្អ​ប្រសើរ​ជាង​ផ្លូវ​ថ្នល់ ទើប​ធ្វើ​ឲ្យ​ជន​អនាថា​ចង់​រស់​នៅ​រៀន​សូត្រ​នៅ​ទី​នោះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ