ភ្ញៀវប្រចាំថ្ងៃ

លោក ​លី ច័​ន្ទ​តុលា៖ ​“ច្បាប់​NGO ​មិន​ទុក​សិ​ទ្ធិ​ឱ្យ​ក្រសួង​​​មហាផ្ទៃ​ឡើយ​”

សំឡេង ១០:៣៤
លោក លីច័ន្ទតុលា ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យនិតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក លីច័ន្ទតុលា ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យនិតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ @RFI/Mesa

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ថ្ងៃ​អង្គារ​នេះ​ គឺ​លោក ​លី​ច័ន្ទ​តុលា ​ដែល​ជា​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យា​ល័យ​និតិ​សាស្ត្រ​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​។ ​លោក​តុលា​បាន​បញ្ជាក់​ផ្ទុយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ ច្បាប់​NGO​ថ្មី​នេះ​ គឺ​មិន​បាន​ទុក​សិទ្ធ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​វាយ​តម្លៃ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​និង​សមា​គមន៍​ដើម្បី​ចុះ​បញ្ជី​នោះ​ទេ​។ ​ក្រៅ​ពី​នោះ ​ច្បាប់​នោះដដែល​នឹង​ដាក់​បន្ទុក​ទៅ​លើ​ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ការ​បរ​ទេស​ថែម​ទៀត​ផង​ ប្រសិន​បើក្រសួង​ទាំង​ពីរ​មិន​ព្រម​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​។ ​សូមបញ្ជាក់​ថា ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរ​ជាតិ​ រួម​ទាំង​សិស្ស ​និស្សិត ​ប្រមាណ ​៣០០ ​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ព្រួយ​បារម្ភ​ចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​នេះ។ ហើយ​សភា​ជាតិ​ នៅ​ថ្ងៃ​ពុធ ​ស្អែក​ក៏​នឹង​បើក​ឱ្យ​មាន​ការ​ពិភាក្សា​លើ​ច្បាប់​នេះ​ផង​ដែរ​។