ព្រះមហាក្សត្រ៖ តំណាងរាស្ត្រ ត្រូវប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅស្មើភាពគ្នា
កិច្ចប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានបញ្ចប់ហើយនៅព្រឹកថ្ងៃពុធនេះ។ ជាកិច្ចប្រជុំប្រវត្តិសាស្ត្រ ដែលបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រចំនួន១២៥រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយគត់។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦នេះ គឺដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងជាការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាផងដែរ។ នៅចំពោះមុខអ្នកតំណាងរាស្ត្រថ្មី ដែលមានឯកសណ្ឋានប្រពៃណី អាវកត្រង់ សំពត់ចងក្បិន អង្គទូតនានា និងអង្គការក្រៅរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមជាកិត្តិយស ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភានីតិកាលទី៦ប្រារព្ធបើកសម័យប្រជុំស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៩ខែកក្កដា កន្លងទៅនេះ។ សូមអញ្ជើញស្តាប់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ៖
ចុះផ្សាយនៅថ្ងៃ៖