លោកឌិត ទីណា៖ “យើងផ្លាស់ប្តូររបៀបធ្វើការថ្មីលើអាជីវកម្មខ្សាច់”
ចុះផ្សាយនៅថ្ងៃ៖
នៅរសៀលថ្ងៃពុធទី២៥ មីនានេះ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថ បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នាមួយជាលើកដំបូង។ ជាសន្និសីទដែលបង្ហាញពីវិធានការការពារម៉ឺងម៉ាត់ស្តីពីបញ្ហាអាជីវកម្មខ្សាច់។ អាជីវកម្មខ្សាច់ដែលត្រូវបានគេលើកឡើងថា ក្រុមហ៊ុនបានបូមយ៉ាងអណាធិបតេយ្យ។ លោកឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការផ្តល់សិទ្ធផ្តាច់មុខដល់ក្រសួងរ៉ែគឺជាការផ្លាស់ប្តូររបៀបធ្វើការថ្មីប៉ុន្តែក្រសួងរ៉ែនិងថាមពលមិនអាចគ្រប់គ្រងការងារខ្សាច់នេះដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធនោះទេ។