ភ្ញៀវប្រចាំថ្ងៃ

និស្សិត​សារ​ព័ត៌​មាន៖ ភាព​យន្ត​ខ្លី​៨​រឿង​ផ្ដល់​តម្លៃ​អប់រំ​និង​រួម​ចំណែក​កែ​ប្រែ​សង្គម!

សំឡេង ១១:៤៩
រូបភាព៖ កញ្ញា ​អ៊ុច លីដា  ​និង​លោក ​ប៉ាង ចំណាន
រូបភាព៖ កញ្ញា ​អ៊ុច លីដា ​និង​លោក ​ប៉ាង ចំណាន @sar pisey

និស្សិតសារព័ត៌មានដេប៉ាតឺម៉ង់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សា​យ​និង​សារ​គមនាគមន៍DMC​គ្រោង​សម្ពោធ​​ជាផ្លូវ​ការ​នូវ​ខ្សែភាពយន្ត​ឯកសារ​ចំនួន​៨នៅ​ក្នុង​គម្រោង​Project 3​នៅថ្ងៃទី២០ខែធ្នូ។ ​ខ្សែភាពយន្តទាំង​នេះ​លើក​ឡើង​​ពី​បញ្ហា​សេដ្ឋកិច្ច ​វប្បធម៌ ​នយោបាយ ​ប្រវត្តិ​សាស្ត្រ ​និង​បញ្ហា​ចម្រូង​ចម្រាស់​ក្នុង​សង្គម​កម្ពុជា​។ តំណាង​និស្សិត​និង​ជា​ផលិតករភាព​យន្ត បាន​អះ​អាង​ថា ភាពយន្ត​ខ្លី​ទាំង​៨​រឿង​របស់​ពួក​គេ​ផ្ដល់​តម្លៃ​អប់រំ​និង​បាន​ចូល​រួមចំណែក​កែប្រែ​សង្គម​បាន​យ៉ាង​ច្រើន​តាមរយៈ​ការ​ផ្ដល់​ព័ត៌​មាន​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​ជុំវិញ​ប្រធាន​បទ​នីមួយ​ៗ។​កញ្ញា ​អ៊ុច លីដា  ​និង​លោក ​ប៉ាង ចំណាន ផលិតករ​នៃ​ភាពយន្ត​ចំនួន​២​ក្នុង​ចំណោម​ភាពយន្ត​ទាំង​៨ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើងបានគូស​បញ្ជាក់​ថា ពួក​គេ​ចង់​បាន​ការលើក​ចិត្ត​បន្ថែម​ពី​ក្រសួង​ព័ត៌មាន​និង​ក្រសួង​អប់រំ​ដើម្បី​យក​ខ្សែ​ភាព​យន្ត​របស់​ពួកគេ​ទៅចាក់​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍។