ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ា ចរិយា៖«ជា​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​អម​ជាមួយ​ការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំ​ទូលាយ»

សំឡេង ១៣:៣០
លោក អ៊ា ចរិយា នាយក​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍​
លោក អ៊ា ចរិយា នាយក​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍​ RFI

ក្នុង​នាម​ជា​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ការ​គាំទ្រ​ពី​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​២០១៦​ បើ​ទោះ​ណា​ជា​នៅ​មាន​ចំណុច​ខ្លះ​រអាក់​រអួល​ក៏​ដោយ។ ដោយ​ឡែក​ការ​ព្យួរ​ត្រួត​ពិនិត្យ​ប័ណ្ណ​បើកបរ​យ៉ាង​ហោច​ណាស់​រយៈ​ពេល​៣​ខែ ជា​ការ​គ្រប់​គ្រាន់ ដោយ​អំឡុង​ពេល​នោះ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​ច្បាស់លាស់ និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា។