ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា​សកម្ម​ជាង​មុន​តាម​រយៈ​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន

សំឡេង ០៩:៤៨
ការ​ចាប់​ឃាត់​ខ្លួន​ឈ្មួញ​ជួញ​​​គ្រឿង​ញៀនខុ​សច្បាប់​ ថ្មី​ៗ​នេះ។​
ការ​ចាប់​ឃាត់​ខ្លួន​ឈ្មួញ​ជួញ​​​គ្រឿង​ញៀនខុ​សច្បាប់​ ថ្មី​ៗ​នេះ។​ RFI/ Siv Channa

ការ​ចាប់​បាន​កញ្ឆា​ក្រៀម​ជាង​មួយ​តោន​និង​ជន​ល្មើស​កាល​ពី​ពេល​ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​បើក​ការ​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ដោយ​មោទនភាព​នៅ​ក្នុង​ការងារ​បង្ក្រាប​គ្រឿង​ញៀន។ ជា​ទូទៅ​ការ​បង្រ្កាប​គ្រឿង​ញៀន ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ជា​ប្រចាំ ភាគ​ច្រើន​ទៅ​លើ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ឬ​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ។ យូរ​ៗ​ម្តង សមត្ថកិច្ច​ចាប់​បាន​មេ​ខ្លោង ឬ​អ្នក​ជួញ​ដូរ ក្នុង​ទ្រង់​ទ្រាយ​ធំ។ ជុំវិញ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាព​សកម្ម តែ​មិន​អាច​បំបាត់​បាន​ទាំង​ស្រុង​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI