ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ាង សុផល្លែត៖ ​ជាលើក​ដំបូង​ដែល​ចិន​ជួយ​គិត​គូរ​​ថែរក្សា​ការពារ​ព្រៃឈើ​នៅកម្ពុជា​!​

សំឡេង ១០:៣១
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅយប់​នេះ គឺ​លោក អ៊ាង សុផល្លែត ដែល​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន។ ​នៅ​ថ្ងៃ​នេះ ក្រសួង​បរិស្ថាន និង​អ្នក​ជំនាញ​ផ្សេង​ៗ បាន​ជជែក​ពិភាក្សា​គ្នា​ពី​លទ្ធភាព​នៃ​ការ​ដាំកូន​ឈើ​ប្រភេទ ប៉ូឡូញ៉ា-គូតុង ដែល​នាំចូល​ពី​ភាគ​ខាង​ត្បូង​ស្រុក​ចិន​។ កន្លង​មក ប្រទេស​ចិន ធ្លាប់​តែ​ជួយ​គិតគូរ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​មហាយក្ស​ចិន បែរ​ជា​ងាក​មក​ជួយ​ផ្នែក​បរិស្ថាន​ដល់​កម្ពុជា​ថែម​ទៀត​។​ លោក អ៊ាង សុផល្លែត ​បាន​គូស​បញ្ជាក់ថា​ នេះ​គឺ​ជា​លើក​ដំបូង​ដែល​ចិន ផ្តើម​គិតគូរ​ពី​ការ​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​នៅស្រុក​ខ្មែរ តាម​រយៈ​ការ​ដាំឈើ​ ប៉ូឡូញ៉ា​-គូតុង។ ការ​ដាំឈើ​នេះ គឺ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច និង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​សហគមន៍ ព្រម​ទាំង​ជួយ​រក្សា​គម្រប់​ព្រៃ​នៅ​កម្ពុជា​ទៀត​ផង។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ឈើ​ប្រភេទ ប៉ូឡូញ៉ា-គូតុង ដាំ​ចាប់​ធំ និង​ឆាប់​បាន​ទទួល​ផល ព្រមទាំង​តម្លៃ​លក់​ក៏​សម​រម្យ​ផង​ដែរ។ ចំពោះ​គម្រោង​ដាំ​ឈើ​ប្រភេទ​នេះ ក្រសួង​បរិស្ថាន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រួច​ស្រេច​ហើយ ជាមួយ​នឹង​ក្រុមហ៊ុន​វិស្វកម្ម និង​ក្រុមហ៊ុន​សំណង់​របស់​ប្រទេស​ចិន។