ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកសេដ្ឋកិច្ចថាកម្ពុជានៅមានសក្តានុពលសេដ្ឋកិច្ចមួយចំនួនសម្រាប់ទទួលវិនិយោគពីអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៥
បញ្ហាសេដ្ឋកិច្ចនិងទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានគេប្រកាសជាប្រធានបទនៃដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិករយៈពេល២ថ្ងៃនៅកម្ពុជាគឺថ្ងៃទី២៥និង២៦មករាឆ្នាំ២០១៦។ ប្រធានបទសេដ្ឋកិច្ច ដែលគេជឿថាបានជំនួសប្រធានបទនយោបាយខណៈដែលកម្ពុជាកំពុងត្រូវបានទាក់ទាញមិត្តភាពនិងសហប្រតិបត្តិការស៊ីជម្រៅដោយប្រទេស ចិនកុំមុយនីស្តនោះ ត្រូវអ្នកតាមដានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាយល់ថាជារឿងសំខាន់។សំខាន់ដោយសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាមួយចំនួនកំពុងរង់ចាំសមត្ថភាពវិនិយោគធំធេងពីប្រទេសមហាអំណាច។