អានតួអត្ថបទ
បទយកការណ៍

យុវជន​មួយ​ក្រុម​កំពុង​បំផុស​ឲ្យ​មាន​ចលនា​សន្សំ​ប្រាក់​ក្នុង​ស្រទាប់​សិស្សសាលា​និង​កម្មករ កាត់ដេរ

សំឡេង ០៨:០៧
ដាក់​ប្រាក់​ក្នុង​កូន​ជ្រូក ​ជាវិធី​សន្សំ​ប្រាក់​ដែល​ពលរដ្ឋខ្មែរ​និយមធ្វើ​។
ដាក់​ប្រាក់​ក្នុង​កូន​ជ្រូក ​ជាវិធី​សន្សំ​ប្រាក់​ដែល​ពលរដ្ឋខ្មែរ​និយមធ្វើ​។ @បណ្តាញសង្គម
ដោយ៖ អ៊ឹម ណាវិន

មិត្ត​ជួយ​មិត្ត​ជា​ឈ្មោះ​ក្រុម​សន្សំ​ប្រា​ក់មួយ​ ដែល​យុវសិស្ស​បាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០។ បង្កើត​បាន​៥ឆ្នាំ ​មិត្ត​ជួយ​មិត្ត ​ត្រូវបាន​អះអាង​ថា​ បាន​ជួយ​យុវជន​ជាច្រើន​ឲ្យ​មាន​ប្រាក់​បង់ថ្លៃ​សិក្សា​ ទិញ​សម្ភារៈ​សិក្សា​ ដោយ​មិនបាច់​ពឹង​ឳពុក​ម្តាយ។​ លើស​ពីនេះ ​តាមរយៈ​ការ​សន្សំ​ប្រាក់​មួយខែ​១០ដុល្លារ​ ឬ២០ដុល្លារ​ បានធ្វើ​ឲ្យ​យុវជន​ខ្លះ​ មាន​ប្រាក់​សម្រាប់​រៀបការ​ប្រពន្ធ​ ទិញ​ផ្ទះ និង​រថយន្ត​ផ្ទាល់ខ្លួន​បាន។ ​ផ្តើម​ជោគជ័យ​ពី​ខ្លួនឯង​បែបនេះ​ ក្រុម​មិត្ត​ជួយ​មិត្ត មាន​គម្រោង​បំផុស​ចលនា​សន្សំ​ប្រាក់​នៅក្នុង​ស្រទាប់​យុវសិស្ស​ឲ្យ​បាន​ច្រើន​និង​ជំរុញ​ឲ្យ​មាន​សកម្មភាព​សន្សំ​ប្រាក់​ក្នុង​មជ្ឈដ្ឋាន​កម្មករ​កាត់ដេរ​ទៀតផង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ