អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ៖ ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​ម្នាក់​ចំណាយ​ប្រមាណ​ពី​២០ម៉ឺន ទៅ​៣២​ម៉ឺន​រៀល ពេល​ភ្ជុំ​បិណ្ឌ

លោក ហូ វណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជ​កម្ម​
លោក ហូ វណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជ​កម្ម​ សហការី
ដោយ៖ ស៊ុន មេសា
១៥ នាទី

ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក់​រយៈពេល​បី​ថ្ងៃ​នេះ ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង​ដែល​ជា​ភូមិ​កំណើត​របស់​ខ្លួន និង​ប្រគេន​ចន្ហាន់​ទៅ​ព្រះ​សង្ឃ​ រួមទាំង​​ការ​​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តាម​ទីរមណីយ​ដ្ឋាន​ក្នុង​ស្រុក​កំណើត និង​ទី​តាំង​ទេសចរណ៍​នា​នា​ផង​ដែរ។ អ្នក​ជំនាញ​បាន​អះ​អាង​ថា ក្នុង​ពិធី​បុណ្យ​នេះ ពល​រដ្ឋ​ម្នាក់​បាន​ចំណាយ​មួយថ្ងៃ​ពី​៥០ ទៅ​៨០ ដុល្លារ។ ​

ផ្សាយពាណិជ្ជកម្ម

ក្នុង​​ពិធី​​បុណ្យ​​ភ្ជុំ​​បិណ្ឌ ពល​​រដ្ឋ​​ខ្មែរ​​ភាគ​​ច្រើន​​​ធ្វើ​​ដំណើរ​​នៅ​​ក្នុង​​ស្រុក​​ច្រើន​​ជាង​​ទៅ​​បរទស។ ប៉ុន្តែ​​ការ​​ចំណាយ​​របស់​ព​ល​រដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​មាន​​ការ​​កើន​​ឡើង​​គួរ​​ឱ្យ​​កត់​​សំ​គាល់។ លោក​​ហូ វណ្ឌី​ ជា​ទី​​ប្រឹក្សា​​សភា​ពាណិជ្ជ​​កម្ម​​កម្ពុជា បាន​​ឱ្យ​​ដឹង​​ថា​​តាម​ការ​ស្រាវ​ជ្រាវ​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ចំណាយ​ប្រាក់​ប្រមាណ​ពី​៥០​ដុល្លារ​អាមេរិក ទៅ​៨០​ដុល្លារ​អាមេរិក​(២០ម៉ឺន​ទៅ​៣២ម៉ឺន​រៀល)​។
ការ​ចំណាយ​របស់​ពលរដ្ឋ​នេះ​គឺ​នៅ​លើ​ផ្នែក​ធ្វើ​ដំណើរ កំសាន្ត និង​ចំណី​អាហារ។ អ្នក​ជំនាញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រូប​នេះ បាន​ឱ្យ​ដឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ធំធាត់​សម្រាប់​រយៈពេល​បីទៅ​៥​ថ្ងៃ​ដែល​ជាពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ ព្រោះ​ថា​ចរាចរណ៍​សាច់​ប្រាក់​គឺ​មាន​កំណើន​កើន​លើស​ពី​សកម្មភាព​ធម្មតា។
ទន្ទឹ​ម​នឹង​នេះ លោក ហូ វណ្ឌី បាន​លើក​ឡើង​ពី​បញ្ហា​អសកម្ម​មួយ​ចំនួន​ដែល​ពលរដ្ឋ​បាន​ជួប​ប្រទះ​ហើយ​ដោះ​ស្រាយ​មិន​ចេញ​អស់​រយៈ​ពេល១០​ឆ្នាំ​ហើយ​នោះ គឺការ​ដំឡើង​ថ្លៃ​ហួស​ហេតុ​ពីអ្នក​បម្រើ​សេវាកម្ម​មួយ​ចំនួន​ធំ។ ក្នុង​នោះ ការ​ធ្វើ​ដំណើរ​ចរាចរណ៍​ដូច​ជាថ្លៃ​រថយន្ត​ក្រុង និង​រថយន្ត​តាក់​ស៊ី កន្លែង​ស្នាក់​នៅ ថ្លៃ​អាហារ​ហូប​ចុក។ សម្រាប់​លោក វណ្ឌី បញ្ហា​តម្លៃ​អាហារ​ឡើង​ខ្ពស់​ហួស​ហេតុ បញ្ហា​ចរាចរណ៍ និង​បញ្ហា​អនាម័យ​គឺ​ជាមូល​ហេតុ​បី​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ជាអ្នក​ទទួល​សេវា​មិន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​រមណីយ​ដ្ឋាន​នានា​ក្នុង​ប្រទេស។
ក្រៅ​ពីការ​ធ្វើ​ដំណើរ​នៅ​កុ្នង​ស្រុក​របស់​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​នោះ​ពលរដ្ឋ​មួយ​ចំនួន​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ស្រុក​ផង​ដែរ។ ជា​ដំណើរ​ដើម្បី​ស្វែង​រក​កិច្ច​សហការ​ពាណិជ្ជ​កម្ម និង​ការ​ពិនិត្យ​ជំងឺ​របស់​ក្រុម​គ្រួសារ​អ្នក​ដែល​មាន​ជីវភាព​ខ្ពង់​ខ្ពស់។ បើតាម​អ្នក​ជំនាញ​ដដែល​នេះ ភាគ​ច្រើន​គឺ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា​ថៃ និង​វៀត​ណាម​ជា​ដើម។

យ៉ាង​ណាក៏​ដោយ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ការ​ឡើង​ថ្លៃ​នៃ​សេវា​កម្ម​នៅ​ពេល​មាន​បុណ្យ​ទាន​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​បាន​លើក​ឡើង​ថា​កុំ​ឱ្យ​ដំ​ឡើង​ថ្លៃ​ហួស​ហេតុ​ពេក​នោះ​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ