បទយកការណ៍

នៅ​ជន​បទ សិស្ស​ថ្នាក់​បឋម​ខ្លះ​ ជិត​រត់​ចោល​សាលា ប៉ុន្តែ​គ្រួសារ​ចង់​ឲ្យ​កូន​រៀន​បាន​ខ្ពស់!!

សំឡេង ០៨:០៨
កុមារា ​ធឿន ​លាភ ​អាយុ១​៤ឆ្នាំ ​និង​រៀន​ថ្នាក់​ទី​៦ ​កំពុងតែ​អង្គុយ​ក្រោម​ផ្ទះ​ជាមួយ​ម្តាយ​និង​បង​ស្រី​។
កុមារា ​ធឿន ​លាភ ​អាយុ១​៤ឆ្នាំ ​និង​រៀន​ថ្នាក់​ទី​៦ ​កំពុងតែ​អង្គុយ​ក្រោម​ផ្ទះ​ជាមួយ​ម្តាយ​និង​បង​ស្រី​។

នៅ​ជន​បទ​ស្រែ​ចម្ការ សិស្ស​មួយ​ចំនួន ដែល​រៀន​ថ្នាក់​បឋម​សិក្សា​ មិន​សូវ​បាន​រៀន​សូត្រ​ដិត​ដល់ ហើយ​សិស្ស​ខ្លះ គឺ​រៀន​មិន​សូវ​ចូល​។ ការ​រៀន​មិន​ចេះ ឬ​រៀន​មិន​បាន​ច្រើន​ ​ព្រោះ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ គឺ​ជា​រឿង​មួយ ប៉ុន្តែ​ការ​រៀន​មិន​ទៅ​មុខ​របស់​សិស្ស​ខ្លះ​នៅ​ជន​បទ​ គឺ​ជា​បញ្ហា​មួយ​ដែរ ដែល​អ្នក​តម្រង់​ទិស​ខាង​អប់រំ​ គួរ​យក​ចិត្ត​ទុក​ដាក់។ហេង ឧត្តម អ្នក​កាសែត​​វិទ្យុ​បារាំង បាន​ចុះ​ទៅ​សង្កេត​នៅ​ភូមិ​មួយ ​ក្នុង​ខេត្ត​សៀម​រាប​ ហើយ​រៀប​ចំ​បទយក​ការណ៍​ជូន​លោកអ្នក​ស្តាប់៖​