ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រសួង​ប្រឹង​កែ សិស្ស​ប្រឹង​រៀន មជ្ឈដាន​នានា​ប្រឹង​លើក​ទឹក​ចិត្ត ជា​កត្តា​សំខាន់​ ដែល​សិស្ស​ជាប់​និទ្ទេស A ច្រើន

សំឡេង ១០:៥៨
សិស្សានុសិស្ស​ កំពុង​ធ្វើ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នាកន្លងទៅ។
សិស្សានុសិស្ស​ កំពុង​ធ្វើ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នាកន្លងទៅ។ RFI/ Siv Channa

នៅ​ឆ្នាំ​សិក្សា​២០១៦​នេះ បេក្ខជន​ចំនួន​ ៤០៥​នាក់ បាន​ទទួល​និទ្ទេស​ A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប។ កំណើន​ជិត​ ៣​ដង​នៃ​សិស្ស​ជាប់​និទ្ទេស A ធៀប​នឹង​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​មើល​ឃើញ​ផ្សេង​ៗ​គ្នា។ ខ្លះ​បន្ទោស​ទៅ​លើ​ក្រសួង​អប់រំ​ថា​មាន​ចេតនា សម្រួល​ឲ្យ​សិស្ស​ជាប់​និទ្ទេស A ច្រើន ដើម្បី​បង្ហាញ​ពី​កំណែ​ទម្រង់​មាន​ការ​វិវត្ត​ទៅ​មុខ​ពី​ ១ឆ្នាំ​ ទៅ​១​ឆ្នាំ។ ក៏​ប៉ុន្តែ​មតិ​ខ្លះ​បាន​ពន្យល់ និង​វិភាគ​ទៅ​លើ​កត្តា​បច្ចេក​ទេស និង​សត្យានុម័ត​នានា បន្ទាប់​ពី​មាន​ការ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ទៅ។