អ្នក​វិភាគ​៖ សំឡេង​លួច​គាំ​ទ្រ​ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី គឺ​មក​ពី​គណបក្ស​ប្រឆាំង​ខ្សោយ​វិន័យ​ផ្ទៃ​ក្នុង​

សំឡេង ០៩:០២
ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ ធ្វើ​ការ​ប្រជុំ​សម្រាប់​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​ នាពេលកន្លងមក។
ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ ធ្វើ​ការ​ប្រជុំ​សម្រាប់​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​ នាពេលកន្លងមក។ RFI/Channa

សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ ដែល​ដូ​នៅ​ពាក់​កណ្តាល​អាណត្តិ​ត្រូវ​បាន​បោះឆ្នោត​រុះរើ​តាម​ផែនការណ៍​របស់​គណបក្ស​កាន់​អំណាច​ហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ​។ ក្នុង​ការ​បោះឆ្នោត​ គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៧០ លើ១០៧​សំឡេង។ ក្នុង​នោះ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប បាន​លួច​បោះឆ្នោត​សំងាត់​គាំទ្រ​សមាស​ភាព​គណៈរដ្ឋ​មន្ត្រី​ដែល​ខុស ពី​សេចក្តី​ប្រកាស​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ជាក់​ថា ចូលរួម​ប្រជុំ​តែ​មិន​បោះឆ្នោត​គាំទ្រ។ ចំពោះ​ព្រឹត្តិការណ៍​នេះ អ្នក​វិភាគ​យល់​ថា​គណបក្ស​ប្រឆាំង​គ្មាន​វិន័យ​ផ្ទៃ​រឹង​មាំ​នោះ​ឡើយ។