បទយកការណ៍

អ្នក​បាន​ចុះ​ឈ្មោះ​ រងចំា​ទៅ​បោះឆ្នោត​ ដើម្បី​បាន​ការ​អភិវឌ្ឍ សេរីភាព យុត្តិធម៌​សង្គម​ជា​ដើម

សំឡេង ០៧:៣៧
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១ @NEC Spokesperson

៧១៨ ៣៦២នាក់ ជា​ទូរលេខ​ ដែល​ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ទូទំាង​ប្រទេស គិត​ត្រឹម​ម៉ោង​១២ ថ្ងៃ​ទី​៥​ ខែ​កញ្ញា។ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត វាយ​តម្លៃ​ថា​ពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ការងា​របោះឆ្នោត កាន់​តែ​សកម្ម​ជាង​មុន។ ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត បាន​អះអាង​ពី​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​បោះឆ្នោត នៅ​ឆ្នាំ​ក្រោយ​ៗ។ ការ​បោះឆ្នោត​លើក​ក្រោយ គឺ​ពលរដ្ឋ​ចង់​បាន​ការ​អភិវឌ្ឍ សេរីភាព និង​យុត្តិ​ធម៌ សង្គម ជាដើម។