ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ “កាន់​តែ​ស្វិតស្វាញ”

យុទ្ឋានាការ​​ឃោសនា​បោះឆ្នោតឃុំសង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជានា​ពេល​កន្លងមក
យុទ្ឋានាការ​​ឃោសនា​បោះឆ្នោតឃុំសង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជានា​ពេល​កន្លងមក

ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​កាល​ពី​ថ្ងៃទី៤ ខែ​មិថុនា លទ្ធផល​បង្ហាញ​ថា​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​ចំនួន​មេឃុំ ចៅ​សង្កាត់ ច្រើន​ជាង​លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​មុន។ ការ​កើន​ឡើង​នេះ ធ្វើ​ឲ្យ​អ្នក​ជំនាញ​ផ្នែក​នយោបាយ​មើល​ឃើញ​ថា ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ កាន់​តែ​មាន​ភាព​ស្វិតស្វាញ ហើយ​កំដៅ​នយោបាយ​ក៏​នឹង​មាន​ការ​កើន​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​នេះ​ដែរ​។