បទយកការណ៍

បណ្ឌិត សាម អ៊ីន ៖បោះ​ឆ្នោត​ឃុំ-សង្កាត់​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និង​ជីវភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន

សំឡេង ០៨:០១
បណ្ឌិត សាម អីុន អ្នក​សិក្សា​អភិបាល​កិច្ច​ល្អ និង​អ្ន​ក​ស្រឡាញ់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ម្នាក់
បណ្ឌិត សាម អីុន អ្នក​សិក្សា​អភិបាល​កិច្ច​ល្អ និង​អ្ន​ក​ស្រឡាញ់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ម្នាក់

កម្ពុជា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី ៤ នៅ​ថ្ងៃ​ទី ៤ មិថុនា ខាង​មុខ​នេះ។ តើ​ការ​បោះ​ឆ្នោត​នេះ មាន​សារ​សំខាន់​យ៉ាង​ណា ជា​អ្នក​ឃ្លំា​មើល​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ម្នាក់ លោក​បណ្ឌិត សាម អ៊ីន បាន​ឆ្លើយ​ថា បោះ​ឆ្នោត​ឃុំ សង្កាត់​នេះ មាន​សារៈ​សំខាន់​ណាស់។ សំខាន់​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ផង។ បណ្ឌិត​ដែល​បាន​សិក្សា​មក​ពី​ប្រទេស​អាល្លឺម៉ង់​រូប​នេះ នឹង​ប្រាប់​ពី​វិធី​ក្នុង ការ​ជ្រើស​រើស​បាន​មេឃុំ ចៅ​សង្កាត់​ល្អ នៅ​ក្នុង​បទ​យកការណ៍​របស់​វិទ្យុ​យើង នៅ​ពេល​នេះ ផង​ដែរ ។