ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស ពុទ្ធា៖ គ.ជ.ប​ ធានា​ទាំង​ស្រុង​លើ​ការ​បញ្ជូន​ទិន្នន័យ​មក​កាន់​ស្នាក់​ការ​កណ្តាល

សំឡេង ១២:១០
លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សហការី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រីនេះ​ គឺ​លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។ គិត​មក​ដល់​ពេល​នេះ គឺ​ជា​ថ្ងៃ​ទី​០៥ នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​នោះ គ.ជ.ប បាន​ជួប​នឹង​បញ្ហា​មួយ​ចំនួន តែ​ត្រូវ​បាន​ដោះស្រាយ​ភ្លាម​ៗ​។ ​លោក​ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា គ.ជ.ប ធានា(សុវត្ថិភាព) ទាំង​ស្រុង​លើ​ការ​បញ្ជូន​ទិន្នន័យ​មក​កាន់​ស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ថែម​ថា គ.ជ.ប មិន​បាន​ចុះ​ឈ្មោះ​ឲ្យ​ជនជាតិ​វៀតណាម​ទេ តែ​ចុះ​ឈ្មោះ​ឲ្យ​អ្នក​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ។