អ្នក​ជំនាញ​អះ​អាង​ថា​ការ​បោះ​ឆ្នោត​២០១៨ គ្មាន​អ្វី​ប៉ះ​ពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឡើយ

សំឡេង ០៧:៤០
វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា
វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា @google

ពលរដ្ឋ​តែង​តែ​ខ្វល់​ខ្វាយ​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ តើ​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​គ្រួសារ ប្រទេស​ជាតិ ដែរ​ឬ​ទេ? សឹង​ជា​ទម្លាប់​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​ក្នុង​រឿង​នេះ ត្បិត​អី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​តែង​តែ​ឡើង​កម្តៅ​នៅ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ម្តងៗ។ កាល​ពី​សប្តាហ៍​មុន មាន​សំណួរ​បាន​ចោទ​ឡើង​ថា តើ​មុន​និង​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ តើ​មាន​អ្វី​ប៉ះ​ពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?