បទយកការណ៍

​ម្ចាស់​ផ្ទះ​សំណាក់​មួយ​ចំនួន​ថា ​និន្នា​ការ​ចូល​ផ្ទះ​សំណាក់​ជា​ក្រុមៗ​បាន​ថយ​ចុះ​

សំឡេង ០៧:៥១
ខាងក្នុងផ្ទះសំណាក់​ (រូបតំណាង)
ខាងក្នុងផ្ទះសំណាក់​ (រូបតំណាង) @FB

ក្រសួង​បី​ពួត​ដៃ​គ្នា​ក្រើន​រំឭក​ដល់​យុវវ័យ​កុំ​ឲ្យ​ភ្លេច​ខ្លួន​ឬ​យល់​ខុស​ចំពោះ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ឬ​១៤​កុម្ភៈ​។ ការ​ភ្លេច​ខ្លួន​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជ្រុល​ជ្រួស​ខ្លួន​ប្រាណ​ជាមួយ​ដៃ​គូរ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង ម្ចាស់​ផ្ទះ​សំណាក់​មួយ​ចំនួន​ថា ជា​រៀង​រាល់​ឆ្នាំ​តិច​ឬ​ច្រើន​យុវវ័យ​តែង​តែ​នាំ​គ្នា​មក​ផ្ទះ​សំណាក់​។ ប៉ុន្តែ​តុល្យការ​ចុង​ក្រោយ​នៅ​២ឆ្នាំ​ចុង​ក្រោយ និន្នា​ការ​មក​ជា​ក្រុមៗ​បាន​ថយ​ចុះ។ អ្នក​ជំនាញ​បន្ថែម​ថា ទំនាក់​ទំនង​ផ្លូវ​ភេទ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​មាន​ការ​ថយ​ចុះ​ដល់​ទៅ​ពាក់​កណ្ដាល​ពី ១២,៤​ភាគ​រយ​នៅ​ឆ្នាំ​២០០៩ ​ទល់​នឹង​៥,៤​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៩​។