លោក អេង ឆៃអ៊ាង៖ បក្សសង្រ្គោះជាតិ កោះហៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល មកស្តាប់ចម្លើយ និងឲ្យមហាជនវាយតម្លៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៥
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលខ្លួនទៅបំភ្លឺនៅកិច្ចប្រជុំពេញអង្គរដ្ឋសភា អំពីភាពមិនប្រក្រតីមួយចំនួន ក្នុងវិស័យសុខាភិបាល តបតាមការស្នើរបស់បក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ចម្លើយរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺគ្មានការទទួលខុសត្រូវ។ តែយ៉ាងណាក៏ដោយ សម្រាប់បក្សប្រឆាំង ចម្លើយនេះនឹងក្លាយជាមូលដ្ឋានមួយសម្រាប់មហាជនវាយតម្លៃ និងលោកនាយករដ្ឋមន្រ្តីខ្មែរពិចារណាអំពី សមត្ថភាពដឹកនាំ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបច្ចុប្បន្ន ថាតើគួរតែរក្សាទុកបន្តទៀតឬផ្លាស់ប្តូរចេញពីតំណែង។