កម្ពុជា

កង​រាងអាវុធ​ហត្ថ នៅ​មិន​ទាន់​ដឹង​ថា រថយន្ត​ដឹក​ឈើ​២គ្រឿង​ដែល​ចាប់​បាន​កាលពីថ្ងៃសុក្រ គឺជា​របស់​ក្រុម​ហ៊ុន លោក គិត ម៉េង ឬយ៉ាងណា​ទេ!

ពីរថ្ងៃមកនេះ កាសែត​ Cambodia Daily បាន​ចុះ​ផ្សាយ​ជាបន្ត​បន្ទាប់ ពី​ការ​ចាប់​ឃាត់​ឡាន​ដឹក​ឈើប្រណីត​ ចំនួន​​ពីរ​គ្រឿង ដែល​សង្ស័យ​ថា​ជា​របស់​ក្រុម​ហ៊ុន ឧកញ្ញ៉ា គិត ម៉េង។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាង​អាវុធ​ហត្ថ
លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាង​អាវុធ​ហត្ថ
ផ្សាយពាណិជ្ជកម្ម

ពីម្សិលមិញ កាសែត​បរទេស​មួយ​នេះ បាន​រាយការណ៍​ពី​ដំណើរ​ត្រៀម​ចាក​ចេញ​របស់​ឡាន​ដឹកឈើ​ទាំង​នេះ​ ឆ្លង​ចូល​ទឹក​ដី​វៀតណាម តាម​ច្រក​ខេត្រ​ស្ទឹង​ត្រែង។ តាម​កាសែត Cambodia Daily, ការ​ដឹក​ឈើ​ចេញ​នេះ គឺរំលោភ​លើ​បម្រាប​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ដឹកឈើ​ទៅ​ប្រទេស​ជិត​ខាង​។​ នៅ​ថ្ងៃនេះទៀត​ Cambodia Daily បញ្ជាក់ថា មាន​អ្នក​តំណាង​ក្រុម​ហ៊ុន​របស់​លោក គិត ម៉េង ចង់​ឲ្យ​ដក​ព័ត៌មាន​នោះចេញ ជា​ថ្នូរ​នឹង​លុយ​។

ក៏​ប៉ុន្តែ អ្នកនាំពាក្យ​កង​​រាងអាវុធ​ហត្ថ លោក​ អេង ហ៊ី បញ្ជាក់ សមត្ថកិច្ច​ នៅ​មិន​ទាន់​ដឹង​ថា រថយន្ត​ដឹក​ឈើទាំង​​២គ្រឿង​ដែល​ចាប់​បាន​កាលពីថ្ងៃសុក្រមុន​ គឺជា​របស់​ក្រុម​ហ៊ុន លោក គិត ម៉េង ឬយ៉ាងណទេ! ថែម​ពី​នេះ លោក អេង ហ៊ី ឲ្យដឹង​ថា កាសែត​ Cambodia Daily បាន​ស្រង់​សម្តី​របស់​លោក​មិន​ត្រឹមត្រូវ ហើយ​យកទៅ​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​របស់​ខ្លួន។

ចំពោះ​កង​​រាងអាវុធ​ហត្ថនិង​គយ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​,​ គឺ​ចាប់​បាន​តែ​ឈើ​និង​រថយន្ត​តែប៉ុណ្ណោះ​ ចំណែក​អ្នក​បើក​បរ​ រត់​បាត់។ ដូច្នេះហើយ​ គេ​មិន​ទាន់​ដឹងថា​ករណី​ឈើ​នេះ​ជា​របស់​នរណា​នៅឡើយ​ទេ។ ហើយ​អាជ្ញាធរ​ក៏​នៅ​មិន​ដឹង​ទេ​ថា​ ឈើ​នេះ មាន​លិខិត​អនុញ្ញាត​ស្រប​ច្បាប់​នោះដែរ។​ សូម​ស្តាប់​ប្រសាសន៍​របស់​ លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាងអាវុធ​ហត្ថ ដែល​រៀបចំ​ដោយ​ ហេង ឧត្តម  ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI