ភ្ញៀវប្រចាំថ្ងៃ

លោក​ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី៖ បទ​ល្មើស​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង​ខ្លាំង​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​រាត្រី​នេះ គឺ​លោក​ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ម្សិល​មិញ​នេះ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញ​របាយ​ការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦។ របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​បទ​ល្មើស​កើត​ឡើង​ចំនួន​៤​ពាន់​៣​រយ​៦​ករណី​នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង​ជាង​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​ពាន់​២​រយ​៧២​ករណី។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក​ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ករណី​បទ​ល្មើស​ថ្មី​ៗ ហើយ​ជន​ល្មើស​ក៏​ហាន​ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់​កាន់​តែ​សាហាវ​ទៀត បើ​ទោះបី​ជា​ពួកគេ​ទើប​តែ​រួច​ចេញ​ពី​ពន្ធនាគារ​ក៏​ដោយ។  ​សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​ប្រាក់ ធីតា និង​លោក​ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី

លោក ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី ​អ្នកនាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា។ ​
លោក ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី ​អ្នកនាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា។ ​ RFI
មើលវគ្គផ្សេងទៀត