បទយកការណ៍

ភាគ​ច្រើន​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ថៃ​បាន​ជំពាក់​បំណុល​ក្នុង​ស្រុក​រួច​ទៅហើយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋខ្មែរ​ដែល​និយម​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​ហើយ​ឈាន​ដល់​ការ​ចាញ់​បោក​មេ​ខ្យល់​នោះស្ដាប់​មើល​ទៅ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​ពួកគាត់។ ប៉ុន្តែ​ភាព​ទាល់​ច្រក​នៃការ​ជំពាក់​បំណុល​ធនាគារ​ខ្ចី​ដើម្បី​យក​លុយ​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ទៅ​វិញ​ទេ ដែល​ពលរដ្ឋមួយ​ចំនួន​រស់​នៅ​ខេត្ត​កំពង់ធំ​កំពុង​ជួប​ការ​ប្រឈម​ខ្លាំង។ ដូច្នេះ​ភាគ​ច្រើន​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​នៅ​ថៃ​បាន​ជំពាក់​បំណុល​ ក្នុង​ស្រុក​រួច​ទៅ​ហើយ។ កង្វល់​ទាំង​នេះ​ត្រូវ​បានពលរដ្ឋ​លើក​ឡើង​នៅ​ចំពោះ​មុខ លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប EU​ប្រចាំ​កម្ពុជា​ក្នុង​គ្រា​ដែល​លោក​ចុះ​ទៅ​ពិនិត្យ​គម្រោង EUក្រោម​ឈ្មោះ​ថា ចំណាកស្រុក​ដោយ​សុវត្ថិភាព។ យើង​ស្ដាប់​បទ​យកការណ៍​របស់ អេង គីមហុង ដូចតទៅ!  

រូបភាពតំណាង៖ ពលរដ្ឋរស់​នៅ​កំពង់ធំ​ដែល​អះ​អាង​ថា បាន​ជំពាក់​បំណុល​ធនាគារ​ដោយ​សារ​កូន​យក​លុយ​ទៅ​ថៃ
រូបភាពតំណាង៖ ពលរដ្ឋរស់​នៅ​កំពង់ធំ​ដែល​អះ​អាង​ថា បាន​ជំពាក់​បំណុល​ធនាគារ​ដោយ​សារ​កូន​យក​លុយ​ទៅ​ថៃ @kimhong