លោក គីម ហ៊ាង៖«កម្ពុជានឹងអនុវត្តស្តង់ដារ២ក្នុងការវាយតម្លៃអចលនទ្រព្យ»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១២:១២
ចាប់ពីថ្ងៃទី៤មកដល់ថ្ងៃទី៦ឧសភានេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន។ ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានឲ្យដឹងថាប្រទេសកម្ពុជានឹងមានផលចំណេញ នៅពេលដែលមានការអនុវត្តស្តង់ដារវាយតម្លៃអាស៊ាននៅពេលខាងមុខ។ ក៏ប៉ុន្តែកម្ពុជាចាំបាច់ត្រូវអនុវត្តនូវស្តង់ដារ២គឺ ១ស្តង់ដារកម្ពុជាខ្លួនឯង និងមួយទៀតស្តង់ដារអាស៊ាន ដែលនឹងបង្កើតឡើងនៅប្រទេសសិង្ហបុរីនាឆ្នាំក្រោយ។