ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មន្ត្រី​បរិស្ថាន​ត្រូវ​បាន​បណ្ដុះបណ្តាល​ក្នុង​វគ្គ​ទី១ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ថ្មី

សំឡេង ០៩:៥៦
វគ្គបណ្ដុះ​បណ្តាល​ឧទ្យានុរក្ស​ឬ​គ្រូបង្គោល​ និង​មន្ត្រី​រដ្ឋបាល ​ជាលើក​ដំបូង​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ សាយ​ សំអាល់។​
វគ្គបណ្ដុះ​បណ្តាល​ឧទ្យានុរក្ស​ឬ​គ្រូបង្គោល​ និង​មន្ត្រី​រដ្ឋបាល ​ជាលើក​ដំបូង​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ សាយ​ សំអាល់។​ Ministry of Environment

ក្រសួងបរិស្ថាន​បាន​បើក​វគ្គ​បណ្ដុះបណ្តាល​ឧទ្យានុរក្ស​ឬគ្រូ​បង្គោល​ និង​មន្ត្រីរដ្ឋបាល​ ជា​លើក​ដំបូង​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ សាយ​ សំអាល់​ដែលជា​រដ្ឋមន្ត្រី​ថ្មី។ ​ស្ថាប័ន​រដ្ឋាភិបាល​នេះ​រំពឹង​ចង់បាន​ការពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចេរភាព​ ពី​ការ​លើក​កម្ពស់​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​ជា​សិក្ខាកាម។ ​ប៉ុន្តែ ​អ្នក​តំណាងរាស្ត្រ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ លើក​ឡើង​នូវ​ឧបសគ្គ​ និង​លក្ខខណ្ឌ​មួយចំនួន​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​តាម​ការ​រំពឹង​ទុក​នោះ។