អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ឌឹ​ម សុ​វណ្ណា​រុំ​៖​«​​លក្ខណៈ​​ពិសេស​​របស់​​ស​ន្លឹ​ក​​ឆ្នោត​​គឺ​​ជួយ​​សម្រួល​​ដល់​​គណបក្ស​​នយោបាយ​​ផង​ ​និង​​អ្នក​​បោះឆ្នោត​​ផង​​»

សំឡេង ០៩:៤៥
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ @RFI
ដោយ៖ ញឹម សុផល

ការ​រៀបចំ​ការ​ពិនិត្យ​ទម្រង់​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បោះពុម្ព​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​ទាំង​២០ ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នេះ ​បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​។ ​លោក ​ឌឹ​ម សុ​វណ្ណា​រុំ​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​លើក​ឡើង​ថា ​សន្លឹក​ឆ្នោត​ដែល​បោះពុម្ព​លើស​ពី​ចំនួន​អ្នក​បោះឆ្នោត ​ដល់​ទៅ​ជាង២​លាន​សន្លឹក​នោះ ​គឺជា​ការ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​សន្លឹក​ឆ្នោត​គំរូ ​សន្លឹក​ឆ្នោត​សម្រាប់​បោះឆ្នោត​ផ្លូវការ ​និង​សន្លឹក​ឆ្នោត​បំរុង​។ ​អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​លក្ខណៈពិសេស​របស់​សន្លឹក​ឆ្នោត​សម្រាប់​បំរើ​ការ​បោះឆ្នោត​នេះ ​មិន​អាច​មាន​ការ​ក្លែង​បន្លំ​បាន​ឡើយ ហើយ​សន្លឹក​ឆ្នោត​នេះ​ជួយ​សម្រួល​ដល់​អ្នក​បោះឆ្នោត​ថែម​ទៀត​នៅ​ក្នុង​ការ​គូស​លើ​គណបក្ស​ដែល​គេ​ពេញ​ចិត្ត​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ