លើសពីភក់ជ្រាំ Facebook គឺជាកន្លែងបំពុលព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៤
នៅក្នុងបរិបទមួយ ដែលសង្គមកម្ពុជាឲ្យតម្លៃទៅលើប្រព័ន្ធបច្ចេកវិទ្យា ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ទំនាក់ទំនងគ្នា ក៏កំពុងពេញនិយមខ្លាំងដែរនៅកម្ពុជា។ ជាពិសេស គឺបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ដែលបាននឹងកំពុងរួមចំណែកក្នុងការជំរុញឲ្យមានការសំដែងមតិ និងការចែកចាយព័ត៌មានយ៉ាងផុលផុស។ ក៏ប៉ុន្តែ មានការលើកឡើងថា ហ្វេសបុក (Facebook) ក៏ជាកន្លែងភក់ជ្រាំ ហើយខ្លះទៀតថែមទាំងបានចាត់ទុកថា ហ្វេសបុក គឺជាកន្លែងបំពុលព័ត៌មានថែមទៀត។ តាមរយៈកិច្ចពិភាក្សាតុមូលមួយ កាលពីថ្ងៃទី ៣០ វិច្ឆិកា ក្លិបអ្នកកាសែតកម្ពុជា បានមើលឃើញថា ហ្វេសបុក កំពុងជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើសង្គម និងទៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានអាជីពបែបប្រពៃណីថែមទៀត។ តើហេតុអ្វី? សូមស្តាប់សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ៖