និយោជក៖ «នៅក្នុងផលិតកម្ម ចិនធ្វើបាន១០០ វៀតណាមធ្វើបាន៨០ រីឯខ្មែរធ្វើបាន៦០»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:០៧
នៅក្នុងទំនាស់វិជ្ជាជីវៈនៃវិស័យកាត់ដេរ ជាញឹកញយគេតែងឮពាក្យនិយោជកពោលថា កម្មករខ្មែរមានសមត្ថភាពផលិតនៅមានកំរិត ក៏ប៉ុន្តែប្រាក់ខែចេះតែទាមទារឡើងខ្ពស់។ពោលគឺទាំងភាពរហ័សរហួន ទាំងភាពជំនាញក្នុងការងារនៅយឺតជាងប្រទេសវៀតណាម ដែលជាប្រទេសប្រកួតប្រជែងគ្នាមួយដែរខាងឧស្សាហកម្មកាត់ដេរ និងដេរស្បែកជើង ដោយនិយោជកលើកឡើងពីហេតុផលផ្សេងៗ។ ផ្ទុយទៅវិញភាគីសហជីព ដែលជាអ្នកការពារសិទ្ធិកម្មករលើវិស័យឆ្អឹងខ្នង១នេះ បានពន្យល់នូវហេតុផល និងកត្តាមួយចំនួន ដែលនាំឲ្យផលិតភាពកម្មករកម្ពុជាមានលក្ខណៈយឺតជាងគេ។