អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​តម្លើង​ប្រាក់​ឈ្នួល​គោល​១៤០​ដុល្លារ​មិន​ប៉ះពាល់​ដល់​វិនិយោគ ​តែ​សហជីព​ថា​នៅ​ស្ទើរ​

សំឡេង ០៩:០៣
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​ នា​ពេល​កន្លង​មក។​
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​ នា​ពេល​កន្លង​មក។​ RFI/ Siv Channa
ដោយ៖ ញឹម សុផល
១៤ នាទី

ទី​បំផុត​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៃ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​និង​ដេរ​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​បាន​រក​ឃើញ​ហើយ​ តាម​រយៈ​ការ​បោះឆ្នោត​សម្រេច​ នៃ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​កាល​ពី​ម្សិលមិញ​គឺ​១៤០​ដុល្លារ។​ តាម​រយៈ​តួលេខ​នេះ​ភាគី​ រដ្ឋាភិបាល​ក៏​ដូចជា​ភាគី​និយោជក​ បាន​សម្តែង​ការ​អបអរ​សាទរ​ និង​បង្ហាញ​ពី​លទ្ធភាព​ដែល​អាច​ទ្រទ្រង់​រួច​នូវ​ ទំងន់​ប្រាក់​ខែ​ដូច្នេះ។​ ក៏​ប៉ុន្តែ​សម្រាប់​ភាគី​សហជីព​មួយ​ចំនួន​វិញ​ដែល​តំណាង​ឲ្យ​កម្មករ​កាត់ដេរ​មួយ​ភាគ​បាន​សម្តែង​នូវ​ការ​អាក់អន់​ចិត្ត​ ហើយ​លើក​ឡើង​ផ្ទុយ​ពី​រដ្ឋាភិបាល​និង​ថៅកែ ​រោងចក្រ​ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ ​កម្មករ​គួរ​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​ច្រើន​ជាង​នេះ​ដើម្បី​ធានា​ការ​រស់នៅ​ក្នុង​ទីក្រុង​ដែល​ការ​ចំណាយ​សព្វ​សារ​ពើ​មាន​កំរិត​ខ្ពស់។​

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ