អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ព័ត៌មាន​នឹង​ប្តឹង​ទៅ​តុលាការ​ឱ្យ​ចាត់​ការ​លើ​ទំព័រ​ហ្វេស​ប៊ុក​ដែល​ប្រឌិត​ព័ត៌មាន​ពាក់​ព័ន្ធ​មេរោគ​កូរ៉ូណា​

រូបរាងរបស់កូរ៉ូណាវិរុស
រូបរាងរបស់កូរ៉ូណាវិរុស @Internet
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

ក្រសួង​ព័ត៌មាន​កម្ពុជា​នឹង​ប្តឹង​ម្ចាស់​គណនី និង​ទំព័រ​ហ្វេស​ប៊ុក​ណា​ដែល​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ផុស សុវណ្ណអគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌​មាន និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ បើ​តាម​លោក​ផុស សុវណ្ណ នៅ​ពេល​នេះ ក្រសួង​ព័ត៌មាន​មិន​អាច​បណ្តែត​បណ្តោយ​បញ្ហា​នេះ​បាន​ទេ ព្រោះ​វា​កំពុង​បំពុល​យ៉ាង​ខ្លាំង​ដល់​សង្គម​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

ការព្រមាន​ប្តឹងប្តល់ទៅកាន់តុ​លាការរបស់ក្រសួ​ងព័ត៌មាននេះ ធ្វើឡើង​បន្ទាប់ពី​គណនី និងទំព័​រមុខមួយ​ចំនួននៅតែ​បន្តផ្សព្វផ្សាយនូ​វព័ត៌មានមិ​នពិតពាក់​ព័ន្ធនឹងបញ្ហារី​ករាលដាល​នៃមេរោ​គកូរ៉ូណា។ គណនី​ហ្វេសប៊ុកខ្លះបាន​ប្រឌិតព័ត៌មា​នថា មេរោគកូ​រ៉ូណាកំពុងរាតត្បា​តនៅក្នុងមន្ទីរពេទ្យក្នុ​ងរាជធានីភ្នំពេញ ហើយខ្លះ​ទៀតថា មាន​ករណីស្លាប់ដោយសា​រមេរោគនេះនៅ​ក្នុងផ្សារអូ​ឡាំពិកជាដើម។ ព័ត៌មា​នទាំង​អស់នេះ ត្រូវ​បានក្រសួង​សុខាភិបាលកម្ពុជា​ចេញមកទាត់ចោ​លភ្លាមៗ ដោយគូ​សបញ្ជាក់ថា ជាព័ត៌មា​នប្រឌិត​បំពុលស​ង្គម និងថា ព័ត៌​មានប្រ​ឌិតត្រូវផ្តន្ទាទោ​សតាមច្បា​ប់។

ប៉ុន្តែម​កដល់ពេ​លនេះ នៅមិនទា​ន់ឃើញមានម្ចា​ស់គណនី និងទំ​ព័រហ្វេសប៊ុកណា​ម្នាក់​ត្រូវបានអា​ជ្ញាធរនាំខ្លួនមកចាត់កា​រតាមផ្លូវច្បាប់​នៅឡើយទេ។ អគ្គនាយ​កនៃអគ្គនា​យកដ្ឋានព័ត៌មាន និង​សោតទ​ស្សន៍ និ​ងជាអ្នកនាំពា​ក្យក្រសួងព័ត៌មា​នកម្ពុជា លោកផុស សុវណ្ណ បានអះអាងថា គណនី និងទំព័រហ្វេ​សប៊ុកដែល​បានបន្តផ្សព្វផ្សា​យព័ត៌មានមិនពិតពីបញ្ហា​មេរោគកូរ៉ូណា គឺស្ថិតនៅ​ក្រៅប្រទេស ដែល​នេះធ្វើឱ្យមាន​ការលំបាក​បន្តិច​ក្នុងការចា​ត់ការតាម​ផ្លូវច្បាប់។ តែទោះជា​បែបនេះក្តី លោកប​ញ្ជាក់ថា នៅពេ​លនេះ ក្រសួ​ងព័ត៌មានកំពុង​តាមដាន ​និងកំពុងប្រមូលភស្តុ​តាងនានា​ពីគណនី និងទំព័រហ្វេ​សប៊ុកទាំង​អស់នោះ ដើម្បីរៀបចំប្តឹង​ទៅកាន់តុលា​ការនៅពេលខា​ងមុខនេះ​។

សូមប​ញ្ជាក់ថា នៅពេ​លនេះ ក្រសួងព័​ត៌មានកម្ពុជាកំពុង​សហការជា​មួយក្រសួង​ប្រៃយ៍ណី និងក្រសួ​ងមហា​ផ្ទៃ ដើម្បីចាត់​ការទៅលើគ​ណនី និងទំព័រហ្វេស​ប៊ុកដែលពូកែខាងប្រ​ឌិតព័ត៌មា​នមិនពិត​បំពុលសង្គ​ម។ កន្លងទៅថ្មីៗនេះ ក្រសួងព័​ត៌មានបានផ្ញើ​គណនី និងទំព័រហ្វេ​សប៊ុកចំនួន​៥ទៅកាន់ក្រុមហ៊ុនហ្វេ​សប៊ុក ដើម្បី​ឱ្យជួយបិទ។ ប៉ុន្តែ ក្រុមហ៊ុន​ហ្វេសប៊ុក បានបិទតែលើទំ​ព័រមួយឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ប៉ុណ្ណោះ។ ការ​បិទនេះ គឺដោយ​សារតែទំព័រហ្វេ​សប៊ុកនេះបានផ្ស​ព្វផ្សាយព័ត៌មា​នជាបន្តបន្ទាប់ពា​ក់ព័ន្ធនឹង​បញ្ហាមេ​រោគឆ្លងកូរ៉ូណា។ រីឯ គណនី និងទំព័រហ្វេសប៊ុកផ្សេងទៀត ក្រសួង​ព័ត៌មានកំពុង​រង់ចាំការឆ្លើ​យតបពីក្រុម​ហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ