ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ស្ករ​ត្នោត​ក្លែង​ក្លាយ​អាច​នឹង​រលាយ​បាត់ ហើយ​ត្រូវ​ជំនួស​ទាំង​ស្រុង​ដោយ​វត្តមាន​ស្ករ​ត្នោត​សរីរាង្គ​ឬ​យ៉ាង​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ការ​ណែ​នាំ​ដល់​គ្រប់​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​រាជធានី ខេត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ការ​លុប​បំបាត់​រាល់​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​ទាំង​អស់។ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បញ្ជាក់​ថា​ក្រសួង​នឹង​មាន​យន្តការ​ការងារ​ច្បាស់​លាស់ ដើម្បី​អនុវត្ត​ផែនការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ក៏​ប៉ុន្តែ​អ្នក​តាម​ដាន​បញ្ហា​សង្គម តែង​មាន​ការ​ព្រួយ​បារម្ភ ពី​ប្រសិទ្ធភាព​ការងារ​មួយ​ចំនួន របស់​ស្ថាប័ន​រដ្ឋ ដោយ​កន្លង​មក ការ​បង្ក្រាប​និង​លុប​បំបាត់​បទ​ល្មើស​ខ្លះ​រង​ការ​រិះគន់​ថា​មិន​បាន​ជោគ​ជ័យ។

ស្ករត្នោត ដែលលាយ​សារធាតុគីមី
ស្ករត្នោត ដែលលាយ​សារធាតុគីមី From Facebook