បទយកការណ៍

អ្នក​ថត​រូប​បរទេស​ម្នាក់ ​តាំង​បង្ហាញ​រូប​ថត​៣៦៥​សន្លឹក ​រំលឹក​ខួប​១​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

សំឡេង ០៨:២៥
អ្នកថតរូប (Freelance) ជនជាតិព័រទុយហ្គាល់លោក​ Miguel Jeronimo បានរំលឹកខួប១ឆ្នាំនៃការឃុំខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស​៥​នាក់ ​ដោយ​ការ​តាំង​បង្ហាញ​រូប​ថត​ចំនួន​​៣៦៥​​សន្លឹក ​កាល​ពី​ថ្ងៃទី ​២៧-២៩​មេសា​ ឆ្នាំ​២០១៧​។
អ្នកថតរូប (Freelance) ជនជាតិព័រទុយហ្គាល់លោក​ Miguel Jeronimo បានរំលឹកខួប១ឆ្នាំនៃការឃុំខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស​៥​នាក់ ​ដោយ​ការ​តាំង​បង្ហាញ​រូប​ថត​ចំនួន​​៣៦៥​​សន្លឹក ​កាល​ពី​ថ្ងៃទី ​២៧-២៩​មេសា​ ឆ្នាំ​២០១៧​។ @Seng Thai

ថ្ងៃទី​២៨​មេសា​​ឆ្នាំ​២០១៦​-​២៨​មេសា​២០១៧ ​គឺ​​រយៈពេល​១​ឆ្នាំ​​គត់ ​ដែល​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស​​អាដហុក​៤​រូប ​និង​​មន្ត្រី ​គជប ​១​រូប ​ត្រូវ​បាន​​ជាប់​ឃុំ​​នៅ​ក្នុង​​ពន្ធនាគារ ​ក្រោម​​បទ​​សូក​ប៉ាន់​​សា​ក្ស៊ី ​និង​​សមគំនិត​​នៅ​ក្នុង​​សំណុំ​រឿង​​នាង​​ខុម ​ចាន់​តា​រ៉ា​ទី ​ហៅ​​ស្រីមុំ ​និង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ឆ្លៀត​​ក្នុង​ឱកាស​​នេះ ​អ្នក​​ថត​រូប​ (Freelance) ​ជន​ជាតិ​​ព័រ​ទុយ​ហ្គា​ល់​​ម្នាក់​​ឈ្មោះ ​Miguel ​Jeronimo ​បាន​​រំលឹក​​ខួប​១​ឆ្នាំ​​នៃ​​ការ​ឃុំ​ខ្លួន​​នោះ ​ដោយ​​ការ​តាំង​​បង្ហាញ​​រូប​ថត​​ចំនួន​៣៦៥​សន្លឹក​​តំណាង​​ឲ្យ​៣៦៥​ថ្ងៃ​​នៃ​​ការ​ឃុំ​ខ្លួន​​នេះ​។ ​តើ​​មាន​ការ​​ចាប់​អារម្មណ៍​​យ៉ាង​ណា ​ចំពោះ​​ព្រឹត្តិការណ៍​​នេះ​?