លោក យី សុខសាន្ត៖ “អាដហុកដូចជាគ្រួសាររបស់ខ្ញុំ”
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៧:៣៦
បន្ទាប់ពីបានចេញពីពន្ធនាគារ លោក យី សុខសាន្ត បានធ្វើដំណើរទៅកាន់ការិយាល័យរបស់លោកជាញឹកញាប់ តែលោកមិនទាន់ចូលធ្វើការពេញលេញទេ។ លោក យី សុខសាន្ត រួមនិងសហការីរបស់គាត់បីនាក់ទៀត សុទ្ធតែមានការអះអាងថាកំពុងមានបញ្ហាសុខភាព បន្ទាប់ពីបានជាប់ពន្ធនាគារជាង១ឆ្នាំនោះ។ ធ្លាប់ធ្វើការខាងសិទ្ធិមនុស្សជាង២០ឆ្នាំ លោក យី សុខសាន្ត ចេះតែចង់ទៅធ្វើការ ទោះបីសុខភាពមិនល្អ។ លោក ចាត់ទុកអាដហុកដូចជាគ្រួសាររបស់គាត់។