អានតួអត្ថបទ
បទយកការណ៍

លោក ឆន ចាន់ស៊ី៖ បុគ្គលិក​កាសែត The Cambodia Daily មិន​បាន​ត្រៀម​ចិត្ត មុន​ការ​បិទ​កាសែត

សំឡេង ០៧:៥៧
កាសែត The Cambodia Daily
កាសែត The Cambodia Daily @សហការី
ដោយ៖ វ៉ា សំណព្វ
១២ នាទី

លោក ឆន ចាន់ស៊ី គឺ​ជា​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ទាំង​ខ្មែរ​និង​បរទេស​ប្រមាណ​ជា​៦០​នាក់ បាន​បាត់​បង់​ការងារ ក្រោយ​ពី​កាសែត The Cambodia Daily បាន​បិទ​ទ្វារ​ចាប់​តាំង​ពី​ថ្ងៃ​ទី ០៤ កញ្ញា មក។ មូលហេតុ​នៃ​ការ​បិទ​ទ្វារ​កាសែត​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា ជា​កាសែត​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ស៊ី​ជម្រៅ​នេះ គឺ​ដោយ​សារ​តែ​ស្ថាប័ន​កាសែត​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​អាមេរិកាំង មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​ពន្ធ​ប្រមាណ​ជាង​៦.៣​លាន​ដុល្លារ​អាមេរិក។ លោក ឆន ចាន់ស៊ី ដែល​ចំណាយ​ពេល​១០​ឆ្នាំ​នៅ​ក្នុង​ស្ថាប័ន​កាសែត​នេះ បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ពន់​ពេក ចំពោះ​ការ​បិទ​ផ្សាយ​កាសែត​នេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ